មន្ត្រី​ជំនាញ និង​អាជ្ញាធរ​កំពុង​ជំរុញ​ពលរដ្ឋ​ប្រើប្រាស់​បង្គន់​អនាម័យ​គ្រប់​ក្រុមគ្រួសារ នៅ​ឆ្នាំ​២០២៥

អត្ថបទដោយ៖ លោក ធឹម សារ៉ន

​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម និង​អាជ្ញាធរ​មូលដ្ឋាន​បាន​កំពុង​ជំរុញ និង​ព​ន្លឿ​ន​ផែនការ​ផ្តល់​បង្គន់​អនាម័យ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឱ្យបាន​ឆ្លើយតប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​២០២៥ ដើម្បី​ប្រជាពលរដ្ឋ​មាន​សុខ​ភាពល្អ​គ្រប់​ក្រុមគ្រួសារ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី ប៊ុន ស្រ៊ី​ម អនុប្រធាន​ការិយាល័យ​ថែទាំ​សុខភាព​ជប​ទ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម នា​ថ្ងៃ​អង្គារ ទី​២១ ខែកក្កដា ឆ្នាំ​២០២០​។​


​លោកស្រី ប៊ុន ស្រ៊ី​ម មានប្រសាសន៍ថា ប្រជាព​រដ្ឋ​រស់នៅ​ទៅ​ជនបទ​បច្ចុប្បន្ន​ក្នុង​ខេត្ត​កំម​ពង់​ចាម មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​លើ​ការប្រើប្រាស់​បង្គន់​អនាម័យ និង​យល់ដឹង​អំពី​អនាម័យ ហើយ​ក្នុងនោះ​ប្រជាពលរដ្ឋ​មាន​បង្គន់​ប្រើប្រាស់​បាន ៦៨% ក្នុង​ឆ្នាំ ២០១៩​។​
​លោកស្រី​បាន​បន្តថា បច្ចុប្បន្ន រដ្ឋាភិបាល​កំពុងតែ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ រួមមាន​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ ឆ្នាំ​២០១៤-២០២៥ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សេវា​ទឹកស្អាត និង​អនាម័យ​នៅ​ជនបទ មាន​ភាពប្រសើរឡើង និង​ប្រកបដោយ​និរន្តរភាព នៅត្រឹម​ឆ្នាំ​២០២៥ ។​


​លោកស្រី​បា​នប​ន្តែ​ម​ទៀតថា ដំណោះស្រាយ​កង្វះ​បង្គន់​អនាម័យ​ក្នុង​ខេត្ត​កន្លងមក មន្ទីរ​បាន​ចុះ​អនុវត្ត ចំនួន ០៥​ស្រុក មានស្រុក បាធាយ​, ជើងព្រៃ​, កងមាស និង​ស្រុក​ស្ទឹងត្រង់ ដោយមាន​កិច្ចសហការ​ណ៍ ជាមួយ​អង្ក​ការ​លោកខាងលិច​ជួប​លោក​ខាងកើត (EastMeetWest) ដែល​ធ្វើ​ការងារ​លើ​កិច្ច​ងារ គាំទ្រ​មន្ត្រី​បច្ចេកទេស និង​ថវិការ​មួយចំនួន និង​អាជ្ញាធរ​ឃុំ​ភូមិ​ក្នុង​ការចុះ​ផ្សព្វផ្សាយ​ជំរុញ​តាម​ខ្នង​ផ្ទះ​។​

​លោកស្រី​បញ្ជាក់ថា មន្ទីរ​នឹង​ខិតខំ​ព្យាយាម​លើក​ផែនការ​ទៅ​ថ្នាក់ជាតិ ដើម្បី​ជួយ​គាំទ្រ​ជា​សម្ភារៈ បង្គន់​អនាម័យ​ប​ន្តែ​ម​ទៀត ក៏ដូចជា​សហការ​ជាមួយ​អង្ក​ការ​ដៃគូរ​ក្រៅ​រដ្នា​ភិ​បាល​និង​សប្បុរសជន​នានា ដើម្បី​ស្វែងរក​ថវិការ​សម្រាប់​ចុះ​ផ្សព្វផ្សាយ​និង​ជម្រុញ​ឲ្យ​ប្រជាព​រដ្ន​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់​គ្រួសារ​៕