ផ្លូវក្រាលកៅស៊ូប្រភេទBDST ប្រវែងជាង១៣គីឡូក្នុងឃុំថ្មពូនសម្រេចបាន៧០%

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ផ្លូវក្រាលកៅស៊ូកម្រាស់ពីរជាន់ប្រវែង១៣,៥០០m ទទឹង ៨m ចាប់ផ្តើមពីឃុំគរ រហូតដល់ទឹកឆា នៅពេលនេះក្រុមហ៊ុនស្ថាបនាបាន៧០%ហើយ ដែលជាគម្រោងកែលម្អផ្លូវជនបទជំហាន៣ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់(ADB) បដិភាគជាមួយរាជរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងពីលោក មាស ចន្ធូ ជំទប់ទី២ ឃុំថ្មពូន ប្រសាសន៍កាលពីថ្ងៃទី២២ ខែកុម្ភៈនេះ។


លោក មាស ចន្ធូ ថ្លែងថា ផ្លូវក្រាលកៅស៊ូBST កម្រាស់ពីរជាន់ មានប្រវែង១៣,៥០០m ទទឹង ៨m នៅពេលនេះក្រុមហ៊ុនបានរួចជាង៧០% ហើយ ដែលតភ្ជាប់ពីឃុំគរ ទៅឃុំថ្មពូន, ក្រូច,និងឃុំតាអុង ដោយប្រើប្រាស់ដោយកញ្ចប់ថវិកាធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់(ADB) បដិភាគជាមួយរាជរដ្ឋាភិ បាលកម្ពុជា ហើយគម្រោងស្ថាបនានេះ ចាប់ផ្តើមធ្វើតាំងពីថ្ងៃទី១២ ខែឧសាភា ឆ្នាំ២០២០ និងគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១២ ខែឧសាភា ឆ្នាំ២០២៣។


លោកបានឲ្យដឹងទៀតថា បើតាមការសង្តេតឃើញជាក់ស្តែង តាមការប៉ាន់ស្មាន គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រវែង១៣,៥០០m នឹងបញ្ចប់មុនគម្រោងដែលគ្រោងទុកជាមុន យ៉ាងយូរត្រឹមចូលឆ្នាំខ្មែរខាងមុខ អាចនឹងធ្វើរួចរួលជាស្ថាពរ។ លោកបានបញ្ជាក់បន្ថែមថា នៅលើផ្ទៃដីឃុំថ្មពូនមានផ្លូវក្រាលគ្រួសក្រហមជាង១០គីឡូម៉ែត្រ ប្តូរពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងទឹកដីឃុំថ្មពូនទាំងមូល មានការសប្បាយចិត្តរីករាយ អបអរសាទរ ដល់រាជរដ្ឋាភិបាល និងធានាគារអភិវឌ្ឍន៍អាស៊ី ហើយពេលមានផ្លូវមួយខ្សែនេះ នឹងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចកាន់តែរីកចំរើនបន្ថែមទៀត។


សូមបញ្ជាក់ថា ផ្លូវក្រាលស៊ូមួយខ្សែនេះ មានប្រវែង១៣,៥០០m ទទឹង ៨m ជាគម្រោងកែលម្អផ្លូវជនបទជំហាន៣ ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់(ADB)បដិភាគជាមួយរាជរដ្ឋាភិបាល ដែលសព្វថ្ងៃ ក្រុមហ៊ុនកំពុងតែងញប់ដៃញប់ជើងដើម្បីស្ថាបនាផ្លូវនេះ ឆ្លងកាត់ឃុំគ ,ថ្មពូន ,ក្រូច និងឃុំតាអុង ហើយផ្លូវមួយខ្សែនេះ នឹងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅពេលឆាប់ៗ ខាងមុខ បន្ទាប់ក្រុមហ៊ុនសាងសង់រួចរួល។