ក្នុងស្ថានភាពកូវីដ-១៩ សាលារៀនបានពង្រឹងប្រព័ន្ធបង្រៀនតាមអន ឡាញ

អត្ថបទដោយ៖ ធឹម សារ៉ន

ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសឲ្យសាលារៀនគ្រប់កម្រិតទាំងអស់ផ្អាកដំណើរការ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ។ រហូតមកដល់ពេលនេះ សាលា បានពង្រឹងការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។ នេះបើបើតាមការឲ្យដឹងពីលោក ជា សុខចំរើន ប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអបរំយុវជននិងកីឡាខេត្តកំង់ចាម។លើកឡើងបែបនេះ ក្នុងឱកាសចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ក្រោមប្រធានបទៈ ការជំរុញនិងលើកទឹកចិត្តអោយយុវជននាំគ្នាអានសៀវភៅ)។

លោកបន្តថា ពេលបានទទួលសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ថាសាលាទាំងអស់ត្រូវតែសម្រាក បណ្តោះអាសន្ន ហើយព្យាយាមជំរុញលើកទឹកចិត្ត ដល់ការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ សាលាបានរៀបចំក្រុមការងារបច្ចេកទេស ជាគ្រូដែលចេះពីរបៀបនៃការបង្រៀន ហើយដឹងពីវិធីសាស្រ្តនៃការប្រើប្រាស់ ហើយក៏មានសេវាដឹកជញ្ជូនសន្លឹកកិច្ចការសិស្ស។ នៅក្នុងវិបត្តិកូវីដ-១៩ សាលាបានអភិវឌ្ឍកម្មវិធីសិក្សាជាច្រើន ដើម្បីឲ្យសិស្សបន្តការសិក្សាជាមួយសាលា ហើយសាលាត្រូវធានានូវគុណភាព ជូនសិស្សានុសិស្ស។

លោកបានបន្តថា ហូតមកដល់ថ្ងៃនេះ ក្នុងសម័យកូវីដ១៩ សាលារៀន បានអភិវឌ្ឍការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ពិតជាវិសេសវិសាលណាស់ ព្រោះថាការបង្រៀនតាមប្រព័ន្ធអនឡាញ គឺជាឱកាសល្អសម្រាប់សិស្សានុសិស្ស ដែលនៅតែបន្តការសិក្សា និងមានទំនាក់ទំនងយ៉ាងសកម្មរវាងគ្រូនិងសិស្ស ទោះបីជាសាលាបិទទ្វារជាបណ្តោះអាសន្នក៏ដោយ។ការសិក្សាតាមប្រព័ន្ធអនឡាញនេះ មានសារៈសំខាន់ណាស់ ក្នុងអំឡុងពេលនៃការរីករាលដាលនេះ វីរ៉ុសកូវីដ-១៩ ដែលធ្វើឲ្យអាចបន្តការសិក្សាពីចម្ងាយបាន ធម្មតាដូចនៅសាលារៀនដែរ៕