សមត្តកិច្ចខេត្តកំពង់ចាម បន្តទប់ស្កាត់និងការបង្ក្រាបល្បែងជល់មាន់ឲ្យអស់ពីមូលដ្ឋាន

ត្ថបទដោយ៖ លោកស្រី ពុធ ធាវី

យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងឆ្នាំ​២០២០នេះ ការបង្ក្រាបល្បែងជល់មាននៅតាមមូលដ្ឋាន មាន​ចំនួន​​៣៣ករណី ចំនួននេះគឺមានការកើនទ្បើង​បើប្រៀបទៅនឹង​ឆ្នាំ​២០១៩ គឺមានតែជាង២០ករណីប៉ុណ្ណោះ​។នេះបើតាមប្រសាសន៍​របស់លោកវរសេនីយទោ ផាន់ ប៊ុនណា នាយរងការិយាល័យ​ទ្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដែលបាន ចូលរួមក្នុងកម្មវីធីសន្ទនាមតិនៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី នាថ្ងៃទី០២ តុលា២០២០នេះ។


លោកបានបន្តថា ល្បែងគ្រប់ប្រភេទធ្វើឲ្យកើតមានអំពើចោរកម្ម លួចឆក់ប្លន់និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ការបង្ក្រាបបទល្មើសជល់មាន់នៅក្នុងឆ្នាំ២០២០នេះមានចំនួន៣៣ករណី ដោយស្ថិតក្នុងចំណាត់ការ១១ករណី បានបញ្ជូទៅ​តុលា​កា​រ២២ករណី និងមួយចំនួនសមត្ថកិច្ច​ធ្វើការ​អប់រំ​ដោយមាន​កិច្ច​សន្យា ហើយមានខ្លះរត់គេចខ្លួនតែសមត្ថកិច្ចនៅបន្តធ្វើ​ការ​ស្រាវ​ជ្រាវនៅទ្បើយដើម្បីនាំខ្លួនយកមកចាត់ការតាមនិតិវីធីច្បាប់។


លោកបន្ថែទៀតថា ដើម្បីចូលរួមអនុវត្តតាមគោលនយោបាយ​ភូមិ​ឃុំមានសុវត្ថភាព ការិយាល័យទ្រហ្មទណ្ឌ័កំរិតស្រាល​នៃស្នងការ​ដ្ឋាននគរបាលខេត្តនៅតែចុះផ្សព្វផ្សាយពីច្បាប់នឹងកំរិតទោស ទណ្ឌ័ពាក់ពន្ធ័នឹងបទល្មើសផ្សេងៗជាពិសេសអំពើលួចឆក់ប្លន់ ដែល​​កើតចេញពីល្បែងស៊ីសង ធ្វើយ៉ាងណាលុបបំបាត់​ល្បែង​គ្រប់ប្រភេទធ្វើឲ្យភូមិឃុំនិមួយៗក្លាយទៅជាភូមិឃុំគំរូក្នុងការប្រ ទ្បងប្រណាំង ភូមិឃុំមានសុវត្ថភាព៕