ឯកឧត្តម ខ្លូត ចិន្តា ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគណ:អុីម៉ាំម៉ាស្ជិត (ខ្មែរឥស្លាម) នៅវិហារចំនួន ២ នៅស្រុកចំការលើ

រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង ខេត្តកំពង់ចាម និងលោក សំ ពិសិដ្ឋ អភិបាលស្រុក ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគណ:អុីម៉ាំម៉ាស្ជិត (ខ្មែរឥស្លាម) នៅវិហារចំនួន ២ ស្ថិតក្នុងឃុំជយោ ស្រុកចំការលើ គឺ ÷ វិហារអូរក្រាយ និងវិហារអកមោគ ។


នាឱកាសនោះ ឯកឧត្តម ខ្លួត ចិន្តា ក៏បានជួបជាមួយយុវជន ស.ស.យ.ក ក្នុងឃុំជយោ រួមមាន ៖
១.វិហារអូរក្រាយ និងវិហារអកមោគ ចំនួន ១០នាក់ និងបានឧបត្ថម្ភ ដល់យុវជន ដោយម្នាក់ៗនូវឃីត ១កញ្ចប់ មានទឹកដោះគោ ស្ករស កាហ្វេ និងក្រមា ១ ។ ក្រៅពីនោះ យុវជនស.ស.យ.ក ចំនួន ០៦នាក់ ដោយឧបត្ថម្ភ ម្នាក់ៗក្រមា ចំនួន ១ ផងដែរ ៕