ដំណើរការផ្សារចុងសប្តាហ៍ ស្ថិតក្នុងបរិបទកូវិត១៩

អត្ថបទដោយ៖ ពុធ ធាវី

បើតាមការលើកទ្បើងពី លោក ឈាងបូរិន ប្រធានមន្ទីរពានិជ្ជកម្មខេត្តកំពង់ចាម ក្នុងកម្មវីធីសន្ទនានាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រីនៅថ្ងៃទី១៧ ខែកញ្ញា ២០២១នេះថា ផ្សារចុងសប្តាហ៍ជាកន្លែងបង្ហាញពីសក្តានុពលផលិតផលកសិផលខ្មែរដែលមានប្រភពច្បាស់លាស់ដាក់លក់បន្លែ ផ្លែឈើនិងមាន់ស្រែដែល កំពុងមានការចាប់អារម្មណ៍ជាច្រើន ពីមហាជនក្នុងខេត្តកំពង់ចាម ដែលមន្ទីរពាណិជ្ជកម្មនិងអង្គការដៃគូររៀបចំអោយមានផ្សារចុងសប្តាហ៍ របស់គម្រោងជម្រុញទីផ្សារខ្នាតតូច AIMS ដែលអោយកសិករយកបន្លែ ផ្លែឈើនិងមាន់ស្រែ ដែលចិញ្ចឹមដោយលក្ខណៈធម្មជាតិ ដាក់លក់រាងរាល់ថ្ងៃសៅរ៍និងអាទិត្យ ចាប់ពីម៉ោង២ល្ងាចដល់ម៉ោង៨យប់ នៅមាត់ទន្លេមុខមន្ទីរពានិជ្ជកម្មខេត្តកំពង់ចាម។


លោកបញ្ជាក់ថា ផ្សារចុងសប្តាហ៍បានងើបឈរទ្បើងវិញ ក្រោយពីផ្អាកដំណើការអស់មួយរយះដោយសារវិបត្តិកូវិត១៩ មកក៍បានចាប់ផ្តើម ដំណើរការ នៅថ្ងៃទី ៣១ សីហា ២០២១ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមានដាក់ម៉ាស៊ីនវាស់កំដៅនៅពីមុខច្រកចូល នឹងនៅតាមស្តង់និ មួយៗ ចងជាខ្សែហ៊ុំពទ័្ធដើម្បី រក្សាគម្លាត និង មានដបអាកុលសំរាប់ឲ្យអតិថិជនប្រើទៀត។


លោកក៍បាន លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទូទៅដែលមានបំណង់ចង់ចូលរួមដាក់បង្ហាញនិងលក់ផលិតផលកសិផលនិងផលិតផលសប្បកម្មដែលផលិតដោយដៃក្នុងគោលបំណងសំខាន់ គឺដើម្បីលើកទឹកចិត្តដល់អ្នកដែលមានបំណងទទួលយកបច្ចេកវិទ្យាថ្មីៗ ឬគំរូអាជីវកម្ម ម្យ៉ាងទៀត ក៍អាចជួយកាត់បន្ថយចំណាកស្រុក របស់ជាពលរដ្ឋបានមួយចំនួន។ ផ្សារចុងសប្តាហ៍ក៍មានការចាប់អារម្មណ៍ពីមហាជនមកទិញផលិតផលដែលកសិករផលិតបានជាច្រើននាក់ក្នុងមួយសប្តាហ៍ ដោយសារអតិថិជន មានការជឿជាក់នឹងជួយគាំទ្រផលិតផលបន្លែសិរីរាង្គធម្មជាតិជាស្នាដៃរបស់ខ្មែរ៕