អភិបាលខេត្ត​កំពង់ចាម មិន អនុញ្ញាត ឲ្យ លក់ សំបុត្រ យក ប្រាក់ ទេ បន្ទាប់ ពី សួន កុមារ សន្តិភាព ត្រូវ បាន រៀបចំ កែ លំអរ​រួច​

អត្ថបទ៖ លឹម ប៉ៃលិន

ក្នុង កិច្ច ប្រជុំពិភាក្សា លេ​ី គម្រោង រៀបចំ សួន កុមារ សន្តិភាព និង​កន្លែង​កំសាន្ត ស្ថិតនៅ ក្នុង ភូមិ ទី​៧ សង្កាត់ កំពង់ចាម ក្រុង​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មាន ប្រសាសន៍ ថា មិន តម្រូវ ឲ្យ មាន ការ លក់ សំបុត្រ យក ប្រាក់ ពី អ្នក ចូល ទស្សនា ទស្សនា​កម្សាន្ត នោះទេ ប៉ុន្តែ អនុញ្ញាត ឲ្យ ត្រឹម យក ប្រាក់ សេវា ថែទាំ ពេល ចុះ លេង ក្នុង អាង ហែល ទឹកតែ ប៉ុណ្ណោះ កិច្ច ប្រជុំ នេះ ត្រូវ បាន ធ្វេ​ី ឡើង នា​ព្រឹក ថ្ងៃ ទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ សាលា ខេត្ត កំពង់ចាម ដោយ មានការ អញ្ជើញ ចូលរួម​ពី​ពី​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ផងដែរ ។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម មាន ប្រសាសន៍ ថា នេះ ជា គម្រោង កែលម្អរ សួន កុមារ ក្នុង ក្រុង កំពង់ចាម ដើម្បី លើកកម្ពស់ សោភ័ណភាព ក្រុង និង រៀបចំ ទីតាំង កម្សាន្ត របស់ ប្រជាពលរដ្ឋ ដោយ ធានា ផាសុកភាព សោភ័ណភាព និង សុវត្ថិភាព ពោល គឺ​ធ្វើ យ៉ាងណា ឲ្យ សក្តិសម ជា ក្រុង​ដែល ទទួល បាន ជ័យលាភី រំដួល បី ទង ផងដែរ ។

​បេ​ី តាម គម្រោង របស់ អ្នក វិនិយោគ ក្នុង ដំណាក់កាល ទី​១ ចាប់ ពី ខែ មិនា ឆ្នាំ ២០២១​នេះ​ទៅ ត្រូវ បាន ដំណើរ ការ សាងសង់ រួមមាន រៀបចំ កែលំអរ សួន ឡើង វិញ រៀបចំ ប្រព័ន្ធ លូ ប្រព័ន្ធ ទឹក និង អាង​ហែល​ទឹក ចំនួន ៣ ដែល មាន ទំហំ ៣០x៣០​ម៉ែត្រ ២៥x៣០​ម៉ែត្រ និង ១០x២០​ម៉ែត្រ ហេ​ី​យ ត្រូវ រៀបចំ​របង​ថ្មី​ជុំវិញ​៦០០​ម៉ែត្រ ក្រាល​ការ៉ូ​ក្នុង​បរិវេណ​ទីធ្លា សង់​កន្លែង​ក្មេង​កំសាន្ត និង​បំពាក់​សម្ភារៈ​បរិក្ខារ សាងសង់​អាគារ​អាហារ​ដ្ឋា​ន និង​Minimart និង ក្រាល​ការ៉ូឡា​ឬ​ការ៉ូ​ជុំវិញ​បរិវេណ​កំសាន្ត ។ ដោ​ឡែក ដំណាក់កាល​ទី​២ ចាប់ពី​ខែ មករា ឆ្នាំ​២០២២ ត្រូវបាន​ដំណើការ​សាងសង រួមមាន អាគារ​អាហា​រដ្ឋា​ន និង​Minimart រៀបចំ​ប្រព័ន្ធ​ទឹកស្អាត និង​សាងសង់​បង្គន់​អនាម័យ​ស្តង់ដារ សាងសង់​ខ្លោងទ្វារ និង​ច្រក​សុវត្ថិភាព រៀបចំ​បណ្តាញ​អគ្គិសនី និង​ដាំ​បង្គោល​ភ្លើង សាងសង់​បន្ទប់​ប្ដូរ​សំលៀកបំពាក់ រៀបចំ និង​ថែ​រក្សាទុក​ដើមឈើ ធំ ឲ្យ នៅ​ដដែល និង​ការគ្រប់គ្រង​សំរាម​អោយមាន​អនាម័យ​ល្អ ផងដែរ ៕​