លី ស៊ីយ៉ា
លោកស្រី សម ផល្លា ប្រធាមន្ទីរព័ត៌មានខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមប្រធ្នោះ តំណាងឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះជួយឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា ជូនលោក ឡូវ ណារ៉េន សមាជិកក្រុមប្រឹក្សាឃុំពាមប្រធ្នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១១៥ ខេត្តកំពង់ចាម ដែលមានជំងឺស្ពាតសសៃឈាមខួរក្បាល ពេលនេះបានធូរស្បើយច្រើន និងកំពុងតាមដានបន្ត ។
នាឱកាសនោះលោកស្រី សម ផល្លា អនុប្រធានក្រុមការងារ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពី ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំពាមប្រធ្នោះ ដែលជានិច្ចកាលឯកឧត្តមតែងតែគិតគួរពីសុខទុក្ខរបស់សមាជិកក្រុមការងារទាំងអស់ដែលធ្លាប់ចូលរួមបំពេញភារកិច្ចជាមួយគ្នាកន្លងមក ក្នុងការចុះជួយទៅដល់មូលដ្ឋានជាពិសេសក្នុងពាមប្រធ្នោះទាំងមូលនិងបានផ្តាំផ្ញើដល់ក្រុមគ្រួសារដែលមកថែរទាំ អ្នកជំងឺ ជាពិសេសអ្នកជំងឺផ្ទាល់ត្រូវខិតខំថែរសុខភាពអោយល្អតាមការណែនាំរបស់គ្រូពេទ្យ។
សូមបញ្ជាក់ថាអំណោយដែលផ្ដល់ជូនរួមមាន ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធានក្រុមការងារ ១០ម៉ឺនរៀល ឯកឧត្តម លាង ឡងឌី អនុប្រធានក្រុមការងារ ១០ម៉ឺនរៀល លោកស្រីសម ផល្លា អនុប្រធានក្រុមការងារ ១០ម៉ឺនរៀល សរុបថវិកា៣០ម៉ឺនរៀល។