អភិបាលខេត្ត​កំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះ​កំណត់​ទីតាំង​ព្រំប្រទល់​តំបន់​រមណីយ៍ដ្ឋានទឹកឆា ដើម្បីដោះស្រាយប្រភពទឹកជូនប្រជាពលរដ្ឋ

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អមដំណើរ ដោយ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព ពាក់ព័ន្ធ ជុំវិញ​ខេត្ត និង អជ្ញាធរ មូលដ្ឋាន នា​ព្រឹក ថ្ងៃ ទី ៣១ ខែកក្កដា ឆ្នាំ ២០២០ បាន អញ្ជើញ ចុះ​ពិនិត្យ​តំបន់​អភិរក្ស រមណីយ៍​ដ្ឋ​ន ក្បាល ទឹក (​ទឹក ឆា )​ស្ថិតក្នុង​ព្រំប្រទល់​ឃុំ​ក្រូច និង ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ និង​ឃុំ​សំព័រ ស្រុក​ចំការលើ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ កែលម្អ​សោ​ភ័​ណ្ឌ​ភាព និង​កំណត់​ទីតាំង​ព្រំប្រទល់​តំបន់​រមណីយ៍ដ្ឋាន​ឲ្យ​បាន​ច្បាស់ ព្រមទាំង ចុះ​ពិនិត្យ​ការបង្ករ​បង្កើន​ផលដំណាំ​ស្រូវ នៅ​ឃុំ​បឹង​ណាយ ស្រុក ព្រៃឈរ ផងដែរ ។
​នា ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន ធ្វើ ការ ណែនាំ ដល់ អាជ្ញាធរ ពាក់ព័ន្ធ ត្រូវ បិទ ការ ឆ្លង ចូល តំបន់ ហាមឃាត់ ដែល ជា ប្រភព ទឹក ផុស ព្រោះ វា អាច នាំ ឲ្យ មាន ការ រាំងស្ទះ ដល់ ចរន្ត ទឹក ផុស ចេញ ពី ដី ហើយ ក៏ អាច ប៉ះពាល់ ដល់ ការ បង្កប​ង្កេ​ី​ន ផល លេ​ី ដំណាំ របស់ បងប្អូន ប្រជាពលរដ្ឋ នៅ តំបន់ ខាង ក្រោម យ៉ាង ធ្ងន់ធ្ងរ ផង ដែរ ។

គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានទឹកឆាមាន​ទេសភាព​ស្អាតដោយមាន​ខ្សែទឹកផុស​ព្រុ​ចៗ ផុស​ចេញពី​ក្នុង​ដី​ថ្លាឈ្វេង ត្រជាក​ស្រេ​ប ជម្រៅ​ត្រឹម​កំភួនជើង កំពុង ក្លាយជា​ទីឋាន​កម្សាន្ដ​ពេញនិយម​បំផុត មួយ​នៅក្នុង​ទឹកដី​ក្រហម​នៃ​ខេត្ដ​កំពង់ចាម ។ ក្បាលហុង​ទឹក​រមណីយដ្ឋាន ចុះបញ្ជី​ក្នុង ឆ្នាំ​២០១១ គឺជា​ទឹកផុស​ត្រជាក់ ដែល ជ្រាប​ចេញពី​ប្រភព​អាង​ស្ដុក​ទឹក​ថ្មដា ស្ថិតក្នុង​ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ចម្ងាយ ប្រមាណ​ជាង​៣០​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម ទទួលភ្ញៀវ រាប់រយ​នាក់​រៀងរាល់ ថ្ងៃ​ហើយ ចំនួន​បាន​កើនឡើង​រាប់ពាន់​ក្នុង​រដូវ បុណ្យទាន ។​
​ជាមួយ គ្នា​នោះ រដូវ​បុណ្យទាន មនុស្ស​មកលេង​ទីនេះ ពាសពេញ​គ្រប់ ទីកន្លែង​។ ប៉ុន្ដែ​បើទោះបីជា​ភ្ញៀវទេសចរ មក​កម្សាន្ដ​រមណីយដ្ឋាន​នេះ​យ៉ាងណាក្ដី ក៏​ភាគច្រើន​ពួកគេ​គ្រាន់ តែង​មក​អង្គុយ ក្នុង​ក្យូ​ស ទទួលទាន​អាហារ​ថ្ងៃត្រង់ ខណៈ ភ្ញៀវ​មួយចំនួន​ត្រូវ​ដើរទៅ​កាន់​ប្រភព​ទឹកផុស​ព្រុ​ចៗ ចេញពី​ក្នុង​ដី​គួរ​ឲ្យ​ក្បង់ ស្រោច​ប្រាណ ។ ចំពោះ​បញ្ហា​ភ្ញៀវ​ឈូឆរ​ទៅ​ជ្រំ ប្រភព​ក្បាលទឹក មជ្ឈដ្ឋាន​មួយចំនួន​បាន​ចោទថា ទង្វើ​នេះ បង្ក​ឲ្យ​ផ្ទៃ ទឹក​ស្ងប់ អត់​ហូរ និង​ល្អក់ កខ្វក់ នៅ​ផ្នែក ខាងក្រោម ដែល​ជះ ក្លិន​អសោច​ដល់​ភ្ញៀវទេសចរ ៕​