ប្រ​ធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បាន​ស្នើ​ដល់អ្នកសារព័ត៌មាន ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋរួមគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ

អត្ថបទ៖ លឹម ប៉ៃលិន

លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម

លោក ស្រី សម ផល្លា ប្រធាន មន្ទីរ ព័ត៌មាន ខេត្ត កំពង់ចាម បាន ស្នើ ដល់ ក្រុម អ្នក សារព័ត៌មាន ទាំង វិស័យ ឯកជន និង ស្ថាប័ន រដ្ឋ នៅ ក្នុង ខេត្តកំពង់ចាម រួម សហការ គ្នា ដេ​ី​ម្បី ធ្វើ ការ ប្រឆាំង ទប់ស្កាត់ រាល់ ព័ត៌មាន ក្លែងក្លាយ ពី គ្រប់ មជ្ឈដ្ឋាន ដែល ក្រុម ជ្រុល និយម មួយ ចំនួន បាន ឆ្លៀត ឱកាស បំពុល សង្គម ឲ្យ ធ្លាក់ ក្នុង សភាព វឹកវរ ។ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង កិច្ច ប្រជុំ រវាង អ្នក សារព័ត៌មាន មក ពី ស្ថាប័ន ឯកជន និង រដ្ឋ ប្រមាណ ជាង ២០​នាក់ កាល ពី រសៀល ថ្ងៃ ទី ៣១ ខែសីហា ឆ្នាំ ២០២០ នៅ មន្ទីរ ព័ត៌មាន ខេត្ត កំពង់ចាម ។

​ក្នុង កិច្ច ប្រជុំ នោះ ដែរ លោក ស្រី សម ផល្លា ប្រធាន មន្ទីរ ព័ត៌មាន ខេត្ត កំពង់ចាម បាន ធ្វើ ការ ណែនាំ ដល់ អ្នក សារព័ត៌មាន ទាំង អស់ ឲ្យ គោរព តាម ក្រមសីលធម៌ វិជ្ជាជីវៈ ជា អ្នក សារព័ត៌មាន ដេ​ី​ម្បី នាំ យក​ដំណឹង ពី មហាជន ជួន ដល់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និង នាំ យក ដំណឹង ពី រាជរដ្ឋាភិបាល ជួន ទៅ មហា ជន វិញ ប្រកប ដោយ និរន្ត​ភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោកស្រី ប្រធាន មន្ទីរ ព័ត៌មាន ខេត្ត បាន បញ្ជាក់ ថា កិច្ច ប្រជុំ នេះ បាន ធ្វើ ឡើង ក្នុង គោលបំណង ដើម្បី បង្កើន ភាព ទំនាក់ទំនង ជិតស្និទ្ធ និង ស្វែងយល់ ពី គ្នា ទៅ វិញ ទៅមក រវាង បងប្អូន​ជា អ្នក សារព័ត៌មាន វិស័យ ឯកជន និង ស្ថាប័ន រដ្ឋ ធ្វើ យ៉ាងណា យេ​ី​ង ត្រូវ រួម សហការ គ្នា ហើយ ចងក្រង ជា ក្រុម ដេ​ី​ម្បី រួមចំណែក បម្រើ វិស័យ ព័ត៌មាន ក្នុង ខេត្តកំពង់ចាម ជាមួយគ្នា ឲ្យ កាន់តែ មាន ការ រីកចម្រើន ទៅ មុខ ទាំង អស់ គ្នា ពោល គឺ ត្រូវ ស្គាល់ ពី ទុក្ខ លំបាក និង ត្រូវ ចេះ ជួយ គ្នា គ្រា ដែលមាន អាសន្ន ។

​ជាមួយគ្នា នោះ លោកស្រី ប្រធាន មន្ទីរ ព័ត៌មាន ខេត្ត ក៏បាន អនុញ្ញាត ឲ្យ បង្កើត ហ្គ្រុ​ប Telegram ដេ​ី​ម្បី ងាយស្រួល ក្នុង ការ ទំនាក់ទំនង គ្នា ជា ពិសេស ការ ចែករំលែក ដោះដូរ ព័ត៌មាន គ្នា ទៅវិញ ទៅ មក ក៏ដូចជា ការ ចែករំលែក បទពិសោធន៍ ប្រកប ដោយ ភាព ស្និទ្ធស្នាល ផង ដែរ ៕