ពលរដ្ឋ ក្រីក្រ និង អតីត យុទ្ធជន ២០០ គ្រួសារ នៅ ស្រុក កងមាស ទទួល បាន អំណោយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​

អត្ថបទ៖ លឹម ប៉ៃលិន

ប្រជាពលរដ្ឋ ក្រីក្រ និង អតីត យុទ្ធជន ចំនួន ២០០ គ្រួសារ រស់នៅ ក្នុង ឃុំ អង្គរ​បាន និង ឃុំ សូរគង នៃ​ស្រុក កងមាស ទទួល បាន អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល ពិធី ចែក​អំណោយ នេះ ត្រូវ បាន ធ្វេ​ី ឡើង នា​ព្រឹក ថ្ងៃ ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោម វត្តមាន ឯកឧត្តម ណុប រ័ត្ន​និមល ប្រធាន​ក្រុមការងារ​យុវជន​គណៈបក្ស​ខុ​ទ្ធ​កាល័យ សម្ដេច​តេ​ជោ ហ៊ុន សែន តំណាង កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម និង លោក ជំទាវ ព្រមទាំង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា​ខេត្ត រួម​នឹង ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ទៀត ។

​ថ្លែង ក្នុង ពិធី សំណេះសំណាល នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន លេ​ី​ក ឡើង ថា មន្ត្រី ដែល នៅ ចំពោះ មុខ លោកយាយ លោក តា ពុក ម៉ែ បងប្អូន នេះ គឺជា អ្នក បម្រើ ប្រជាជន យ៉ាង ពិតប្រាកដ បេ​ី ពុក​ម៉ែ មាន ការ អ្វី ឬ​បេ​ី​ត្រូវ ការ អ្វី នោះ សូម ប្រាប់ មក អាជ្ញាធរ យើង បេ​ី រឿង ដែល អាជ្ញាធរ ឃុំ និង​ស្រុក អាច ដោះស្រាយ ចេញ នឹងត្រូវ ដោះស្រាយ​ជូន ពុក​ម៉ែ ភ្លាមៗ តែ បេ​ី រឿង ណា ដែល អាជ្ញាធរ ស្រុក ដោះស្រាយ មិន ចេញ​នោះ គឺ ថ្នាក់ ដឹក នាំ ខេត្ត នឹង​ចុះ ដោះស្រាយ ជូន ហើយ បើ ខេត្ត នៅតែ រក ដំណោះស្រាយ មិន បាន ទៀង នោះ គឺ​ខេត្ត នឹង សុំ អន្តរាគមន៍ ទៅ ថ្នាក់ ជាតិ ដេ​ី​ម្បី រួមគ្នា ដោះស្រាយ បញ្ហា ជូន បងប្អូន ប្រជាពលរដ្ឋ មិន ខាន​។

ជាមួយគ្នា នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ថែរក្សា សុខភាព កុំ ឲ្យ មាន ជម្ងឺ ដ​ង្កា​ត់ ផ្សេងៗ ដែល នាំ ឲ្យ ខាតបង់ ទាំង ពេលវេលា និង ថវិកា តែ បេ​ី ក្នុង គ្រួសារ មាន ជម្ងឺ ឈឺ​ថ្កាត់ សូម ប្រញាប់ប្រញាល់ ប​ញ្ជួ​ន​គាត់ ទៅ កាន់ មន្ទីរពេទ្យ ដើម្បី ទទួល ការ ព្យាបាល ភ្លាមៗ ផង ដែរ ។

​ឆ្លៀត ក្នុង ឱកាស​នោះដែរ ឯកឧត្តម ណុប រ័ត្ន​និមល បាន​ថ្លែងថា សម្ដេច​តេ​ជោ ហ៊ុន សែន ជា​មេដឹកនាំ​ដ៍ ឈ្លាសវៃ ការពារ និង ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ ដឹកនាំ ប្រទេស មានការ​អភិវឌ្ឍ​គ្រប់​វិស័យ កសាង​ប្រទេសជាតិ តាំងពី​បាតដៃ​ទទេ រហូត មាន ការ រីកចម្រើន ដូច សព្វថ្ងៃ នេះ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ​យេ​ី​ង ចូលរួម ថែរក្សា សុខសន្តិភាព នេះ ឲ្យ បាន គង់វង្ស ដេ​ី​ម្បី បន្ត ការ អភិវឌ្ឍន៍ ថែមទៀត ។

ដោយឡែក ក្នុងអំឡុងពេល​ដែលមាន​ទឹកជំនន់​កន្លងមក​ថ្មីៗ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​បញ្ជា​បន្ទាន់ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថា្នក់ ចុះជួយ​អន្តរាគមន៍​សង្គ្រោះ​ជំលៀស ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព និង​ផ្ដល់​អំណោយ សង្គ្រោះ ដោយ មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់​អាហារ ដោយ​អាជ្ញាធរ​មិនបាន​ដឹង​នោះ​ឡេ​ី​យ ៕​