​ស្រុក​ស្រី​សន្ធរ​ប្រារព្ធ​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១០៩ ទិវា​នារី​អន្តរជាតិ​នារី ០៨ មីនា​២០២០​ក្រោម​ប្រធានបទ​ «មាន​សន្តិភាព មានការ​លើកកម្ពស់ សមភាព​យេនឌ័រ​»

ដោយ៖ សម ផល្លា

​នៅ​សាលាស្រុក​ស្រី​សន្ធរ​ថ្ងៃទី​០២​ មិនា ​ឆ្នាំ​២០២០​ មាន​រៀបចំ​កម្មវិធី​អបអរសាទរ​ខួប​លើក​ទី​១០៩​ ទិវា​នារី​អន្តរជាតិ​នារី​០៨ ​មិនា ​ក្រោម​ប្រធានបទ​ “​មាន​សន្តិភាព មានការលើក​កម្ពស់ សមភាព​យេនឌ័រ” ក្រោម​អធិបតីភាព​លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្តកំពង់ចាម​។​

​ក្នុង​ពិធី​នោះ​ ក៏មាន​វត្តមាន​ចូលរួម លោកជំទាវ ស្រី គឹម​ឆ​យ សមាជិក​រដ្ឋសភា លោកជំទាវ អន​ហេង លក្ខិណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត លោកជំទាវ​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក​អភិបាលស្រុក មន្ត្រីរាជការ​ជុំវិញ​សលា​ស្រុក​អាជ្ញាធរ​ស្រុក ឃុំ​ចូលរួម​ប្រមាណ​ជិត ​៦០០​នាក់​។​

​នៅក្នុង​របាយ​ការ​ណ៍ ដែល​អាន​ដោយ​លោកស្រី​ ដុក ណា​រុំ ​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត​បញ្ជាក់ថា ​​ក្នុង​រយៈ​១​ឆ្នាំនេះ​ខេត្តកំពង់ចាម ​ទទួលបាន​លទ្ធផល​យ៉ាងច្រើន ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការបញ្ជ្រាប​ចូល​តាម​បណ្តា​កម្មវិធី​នីមួយៗ​ដើម្បីអោយ​បងប្អូន​នារី​គាត់​អាច​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​កា​រប​ង្លា​រទប់​ស្កាត់​រាល់ពេល​មាន​គ្រោះធម្មជាតិ​កើតឡើង​។​លោកស្រី​បានអោយដឹង​ដែរ​ថា​លទ្ធផល​ខាងលើ​ដែល​ទទួលបាន​គឺ​ដោយសារ​ការខិតខំ​ថែរក្សា​សន្តិភាព​របស់​បស់​ប្រជា​ជនក​ម្ជុ​ជា​ក្រោម​ការដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន​ដែល​បានធ្វើ​អោត​បងប្អូន​នារី​មានឱកាស​ឈោង​ចាប់យក​នូវ​សមភាព​យេនឌ័រ​ដ៏​ពេញលេញ​បាន​សមស្រប​នឹង​ប្រធាន​ប​ទៈ​”​មាន​សន្តិភាព មាន​ការលើក​កំពស់​យេនឌ័រ​” អរគុណ​សន្តិភាព​។​

​លោកជំទាវ ប៉ាង ដា​នី​អភិបាលរង​ខេត្ត​បាន​កោតសរសើរ​ដល់​ស្នាដៃ​មន្ទីរ​កិច្ច​នារី​ខេត្ត​ដែល​បាន​ចូលរួម​សកម្មភាព​ជាមួយ​នារី​ទូ​ទាំ​ប្រទេស​ដើម្បី​រៀបចំ​ពិធី​នេះ​ក្នុង​គោលដៅ​រំលឹក​ដល់​ការតស៊ូ​ព្យាយាម អត់ធ្មត់​និង​ចូលរួម​ធ្វើការ​កែប្រែ​ឥរិយាបទ​របស់​មនុស្ស​អោយទទួល​ស្គាល់ និង​ផ្តល់ឱកាស​អោយ​ស្ត្រី​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​ពី​ធនធាន​សេដ្ឋកិច្ចសង្គម និង​សិទ្ធិ​ជា​ពលរដ្ឋ​ស្មើគ្នា​ជាមួយ​បុរស​ដើម្បី​ធ្វើអោយ​ជីវិត​រស់នៅ​ឈានឆ្ពោះ​ទៅរក​ភាព​សុខដុម​រម្យ​នា ភាពសម្បូរ​រឿង​រួច​ផុតពី​ងាយ​រងគ្រោះ​។​

​លោកជំទាវ​មាន​ប្រសា​ន៍​បញ្ជាក់ថា ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ស្ថិតក្នុង​សន្តិភាព​ព​ជាមួយនឹង​គោលនយោបាយ​ជាតិ​ស្តីពី​សមភាព​យេនឌ័រ​នេះ​នឹង​ក្លាយជា​ក្របខ័ណ្ឌ​គោលនយោបាយ​ដ៏​សំខាន់ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្ ង​ការបងក​ហា​នៅ​ការ​ប្ញេ​ជា​ចិត្ត​ខ្ពស់​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​ឆ្នាំ​២០៣០​តាមរយៈ​រយៈ​ការគាំទ្រ ទាំ​ផ្នែក​ហិរញ្ញវត្ថុ រួម​នឹង​ការដាក់ចេញ​នូវ​វិធានការ​ជាវ​ជ្ជ​មាន​នានា​ក្នុង​របៀបវារៈ​ដ៏​ចម្បង​មិន​ទុកអោយ​ន​ណា​ម្នាក់​អោយនៅ​ឯកោ​ដែល​នឹងត្រូវ​សម្រេច​អោយបាន​គោលដៅ​សំខាន់ៗ​មាន​ ៣ ​ចំណុច​គឺៈ​
១.តម្រូវការ​ផែនការ​គ្រួសារ​ដែល​នៅ​ពុំទាន់​ឆ្លើយតប​មានគ្រួសារ​ក្រីក្រ ជួប​ការលំបាក​
២.អត្រា​មរណៈភាព​មាតា​និង​ទារក​
៣.អំពើ​ហិ​ង្សាទាក់ទង​នឹង​យេនឌ័រ អំពើហិង្សាផ្លូវភេទ ​និង​គ្រប់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រី និង​ក្មេងស្រី​។​