អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​តំបូល​និង​សំណេះសំណាល​ជាមួយ​អាជីវករ​ផ្សារ​ធំ​កំពង់ចាម និង​ផ្សា​របឹង​កុក

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា នៅ​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​ក្រុមការងារ អង្គភាព​មន្ទីរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការសាងសង់​ដំបូល​ផ្សារ និង​សំណេះសំណាល​ជាមួយ​អាជីវករ ក្នុង​ផ្សារ​ធំ​កំពង់ចាម និង​អាជីវករ​ផ្សា​របឹង​កុក ស្ថិតក្នុង​ក្រុង​កំពង់ចាម ។ ​ប្រធាន​គណ​:​អាជិ​វករ​ផ្សារ​ធំ​កំពង់ចាម​លោក ឈាង ថា បាន​ប្រាប់​ឲ្យ​ដឹងថា កន្លងទៅ ជួរ​តូប​លក់ដូរ​នៅ​សងខាង​ផ្សារ​ធំ​កំពង់ចាម មិនទាន់មាន​ដំបូល​ខ្ពស់ ដែល​ប្រការ​នោះ​ធ្វើឱ្យ​អាជីវករ មានការ​លំបាក​ក្នុងការ​លក់ដូរ ទាំង​រដូវប្រាំង​និង​រដូវវស្សា ។​

​លោក ឈាង ថា បាន​បន្តទៀតថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​អាជីវ​ករ​ដូច្នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ជួយ​សាងសង់ ដំបូល​ផ្សារ ប្រក់​ស័ង្កសី​ជុំវិញ​ផ្សារ​ធំ​កំពង់ចាម ដែលមាន​ទំហំ​ជាង ៥០០០ ម៉ែត្រការ៉េ ។

​លោក ឈាង ថា បាន​បញ្ជាក់ថា ដំបូល​ផ្សារ​ធំ​កំពង់ចាម បាន​ចាប់ដំណើរការ​សាងសង់​នៅ​ដើមខែ​ឧសភា ឆ្នាំ​២០២២ រហូតមកដល់​បច្ចុប្បន្ន ការសាងសង់​សម្រេចបាន ៩៥% ហើយ ។​ជាមួយគ្នានេះដែរ គណៈ​អាជីវករ​នឹង​បើក​ឲ្យ​ដំណើរការ​លក់ដូរ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​៤ មិថុនា ឆាប់ៗ​ខាងមុខនេះ​ផងដែរ ៕​