អត្ថបទ៖ ទឹម សំណាង
ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ចាមលោកជុំទាវ អនហេង លក្ខិណា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំវិសាមញ្ញលើកទី១២បូកសរុបការងារឆមាសទី១និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់ខេត្តកំពង់ចាម និងដោយបានការ អញ្ជើញពីសំណាក់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរនិងអង្គការស្ថាប័ននានាពាក់ពន័ន្ធចូលរួម ស្ដាប់និងពិគ្រោះយោបល់ លើរបាយការណ៍ឆមាសទី១និងពង្រាងរបាយការណ៍ឆមាសទី២។
កិច្ចប្រជុំថ្ងៃនេះរួមមាន០៤របៀបវារៈ ទី១ស្ដីពី ពិនិត្យពិភាក្សានិងអនុម័តលើសេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១២និងបូកសរុបការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០ ។
ទី២ ពិនិត្យពិភាក្សានិងអនុម័តលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពប្រចាំខែមិថុនារបស់គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ចាមអាណត្តិទី៣។
ទី៣ពិនិត្យពិភាក្សានិងអនុម័តលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពប្រចាំឆមាសទី១លើកទិសដៅឆមាសទី២ឆ្នាំ២០២០របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ចាម អា ណត្តិទី៣។
ទី៤ ពិនិត្យពិភាក្សានិងអនុម័តលើសេចក្ដីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល«១២ខែលើកទី២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តកំពង់ចាម អា ណត្តិទី៣។
បន្ទាប់ពីមន្ទីរ ពីអង្គភាពស្ថាប័ណ្ណពាក់ពន្ធ័បានលើកឡើងអំពីសកម្មភាពការងារនិងការអនុវត្តច្បាប់ មួយរយៈកាលកន្លងមកនៅតាមបណ្ដាមូលដ្ឋានស្រុកក្រុង ក្នុងអំឡុងនៃការរីករាដាលនៃជម្ងឺកូវីដ១៩រួចមក លោកជំទាវ អនហេង លក្ខិណា ក៏បាលើកសរសើផងដែរចំពោះការយកចិត្តទុកដាក់របស់អង្គភាពនិមួយៗ ដែលបានខិតខំប្រមូលយកទិន្ន័យដើម្បីមកធ្វើការរួមគ្នាពិគ្រោះនិងដោះស្រាយរាល់បញ្ហាក្នុងមូលដ្ឋាន។
ជាទិសដៅទៅខាងមុខបន្តទៀតនេះ ត្រូវបន្តចុះជួយគាំទ្រអភិវឌ្ឍន៍សមត្ថភាព គ.ក.ន.ក.តាមស្រុក រហូតដល់ឃុំសង្កាត់ដើម្បីឲ្យស្ត្រីមានការងារធ្វើនិងមានប្រាក់ចំណូលផ្ទាល់ខ្លួន និងបានជៀសផុតពីអំពើ អបាយៈមុខផ្សេងៗផងដែរ។បន្តស្វែងរកដំណោះស្រាយចំពោះជំនាញដែលពាក់ពន្ធ័តាមផ្លូវច្បាប់ដើម្បីជួយដល់កុមាររងគ្រោះ។បន្តផ្សព្វផ្សាយអំពីវីធីការថែរទាំអនាម័យអោយកាន់តែទូលាយ តាមបណ្ដាស្រុកក្រុង និងបន្តការផ្សព្វផ្សាយស្ដីពីភូមិឃុំមានសុវត្ថភាពដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។