នួន សត្យា
(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ចំនួន១០៩នាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បីអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
តាមរបាយការណ៍ ដែលមន្ទីរព័ត៌មានខេត្តកំពង់ចាម ទទួលបានថ្ងៃនេះមានដូចខាងក្រោម ៖
*១.ក្រុងកំពង់ចាម* ២គោលដៅ ទទួលខុសត្រូវដោយលោក វ.ឯក អ៉ឹង ប៊ុន អធិការ :
+នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ដឹកនាំដោយលោក វ.ទោ ស៊ាម យូងសេង អធិការរង កម្លាំងការិ. សហការជាមួយកម្លាំងអធិការនគរបាលក្រុង ស្នាក់ការបង់ ប្រាក់នៅប៉ុស្តិ៍សំបួរមាស (កម្លាំងរួម ១០នាក់ស្រី ០២នាក់)។
+នៅចំណុចផ្លូវបំបែកស្ដុបលំហែ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដឹកនាំដោយលោក វ.ត្រី ហេង ប៊ុនធឿន នាយផ្នែក, កម្លាំងការិ. សហការជាមួយកម្លាំងអធិការនគរបាលក្រុង ស្នាក់ការបង់ប្រាក់នៅអធិការដ្ឋាន ( កម្លាំងរួម ១០នាក់ ស្រី ២នាក់)។
*២.ស្រុកកំពង់សៀម* ១គោលដៅ ៖ នៅភូមិត្រកួន ឃុំក្រឡា ដឹកនាំដោយលោក វ.ឯក ឯក ប៉ាន់ដន អធិការ និងលោក វ.ទោ ចេង សុធា អធិការរង ស្នាក់ការបង់ប្រាក់នៅប៉ុស្តិ៍ ន.ប រដ្ឋបាលឃុំក្រឡា និង ពេលយប់នៅភូមិត្រកួន ឃុំក្រឡា(កម្លាំងរួម ១៤នាក់ស្រី ០១នាក់)។
*៣.ស្រុកព្រៃឈរ* ១គោលដៅ ៖ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ដឹកនាំដោយលោក វ.ឯក កែវ ស៊ាងហ៊ន់ អធិការ និងលោកវ.ទោ ឈាត គឹមឆន នាយរងការិ, កម្លាំងការិ.សហការជាមួយកម្លាំងអធិការដ្ឋាន ន.ប ស្រុកព្រៃឈរ ស្នាក់ការបង់ប្រាក់នៅអធិការរដ្ឋាន ន.ប ស្រុកព្រៃឈរ (កម្លាំងរួម ១៥នាក់ស្រី ០១នាក់)។
*៤.ស្រុកជើងព្រៃ* ១គោលដៅ ៖ នៅភូមិសង្កែ ឃុំស្ដើងជ័យ ដឹកនាំដោយលោក វ.ឯក ប្រាក់ សុគុណ អធិការ និងលោកវ.ទោ អាត ផាន់ណា នាយរងការិ, កម្លាំងការិ.សហការជាមួយកម្លាំងអធិការដ្ឋាន ន.ប ជើងព្រៃ ស្នាក់ការបង់ប្រាក់នៅប៉ុស្ដិ៍ ន.ប រដ្ឋបាលឃុំស្ដើងជ័យ (កម្លាំងរួម ១២នាក់)។
*៥.ស្រុកបាធាយ* ១គោលដៅ ៖ នៅភូមិបាធាយ ឃុំបាធាយ ដឹកនាំដោយលោក វ.ឯក សំ ណាល់ អធិការ និងលោក វ.ទោ សែម ហ៊ាង នាយការិ, កម្លាំងការិ.សហការជាមួយកម្លាំងអធិការដ្ឋាន ន.ប ស្រុកបាធាយ ស្នាក់ការបង់ប្រាក់នៅអធិការដ្ឋាន ន.ប ស្រុកបាធាយ (កម្លាំងរួម ១៦នាក់ស្រី ០១នាក់)។
*៦.ស្រុកចំការលើ* ១គោលដៅ ៖ នៅភូមិដូនធី ឃុំបុសខ្នុរ ដឹកនាំដោយលោក វ.ទោ ប៉ែន ទៀងចំរើន អធិការ និងលោកវ.ទោ ខេង ប៊ុនធឿន នាយរងការិ, កម្លាំងការិ.សហការជាមួយកម្លាំងអធិការដ្ឋាន ន.បចំការលើ ស្នាក់ការបង់ប្រាក់នៅប៉ុស្ដិ៍ ន.ប រដ្ឋបាលឃុំបុសខ្នុរ (កម្លាំងរួម ៨នាក់)។
*៧.ស្រុកកងមាស* ១គោលដៅ ៖ ភូមិល្វាក្រោម ឃុំស្ដៅ ដឹកនាំដោយលោក វ.ឯក ជា ជួន អធិការ និងលោក វ.ទោ ផល្លី សេងហាក់ អធិការរង ស្នាក់ការបងប្រាក់នៅប៉ុសិ៍ត ន.ប រដ្ឋបាលឃុំ ស្ដៅ (កម្លាំង ៨នាក់) ។
*៨.ស្រុកកោះសូទិន* ១គោលដៅ ៖ ភូមិទី១០ ឃុំព្រែកតានង់ ដឹកនាំដោយលោកវ.ឯក អុឹម ឃឿន អធិការ និងលោកវ.ទោ ចាន់ កែវ អធិការរង ស្នាក់ការបងប្រាក់នៅប៉ុសិ៍ ន.ប រដ្ឋបានឃុំ ព្រែកតានង់ (កម្លាំង ៨នាក់) ។
*៩.ស្រុកស្រីសន្ធរ* ១គោលដៅ ៖ នៅភូមិទូលរីលើ ឃុំព្រែកពោធិ៍ ដឹកនាំដោយលោកវ.ឯក សុខ យ៉េន អធិការ និងលោកវ.ទោ អ៊ន់ សុខឃីម អធិការរង ( កម្លាំងរួម ៨នាក់)។
ទន្ទឹមនឹងនោះ កម្លាំងសមត្ថកិច្ចបានបន្តរៀបចំការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានបន្តការផ្សព្វផ្សាយ រំលឹកដាស់តឿនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមទៀត អំពីវិធីកាត់បន្ថយនៃការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាលផងដែរ ៕