នួន សត្យា
(កំពង់ចាម)៖ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយផ្ដល់ជូន អាជ្ញាធរឃុំ និងក្រុមប្រឹក្សាឃុំចំការអណ្ដូង ស្រុកចំការលើ ។
តាមមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាមបានឲ្យដឹងថា លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម និងមានការអមដំណើរពីលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៍មានខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ នៅសាលាឃុំចំការអណ្តូង ស្រុកចំការលើ និងនាំយកថវិកាឧបត្ថម្ភដល់គណបក្ស ប្រជាជនកម្ពុជា ស្រុកចំការលើ ចំនួន ៥០០.០០០ រៀល, ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ដល់រដ្ឋបាលស្រុក ម្រាប់ជួយសម្រួលការងារសង្គមកិច្ច ជម្ងឺកូវីដ-១៩, និងបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ម៉ាស់ចំនួន ៥០០ម៉ាស់ ដល់រដ្ឋបាលឃុំចំការអណ្តូង,ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ជូនគ្រួសារជួបការលំបាក ប្តីឈ្មោះ សុខ ប្រពន្ធឈ្មោះ ពៅ សម្រាប់សាងសង់ជំរកស្នាក់នៅ រស់នៅភូមិចំការអណ្តូងផងដែរ។
ជាមួយគ្នានោះដែរក្រុមការងារ បានចូលរួមអមដំណើរលោកជំទាវ ខុង ស៊ុនអេង លោកជំទាវ កុល ធារិន លោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម និងមានការអមដំណើរពីលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៍មានខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខលោកមេឃុំ ក្រុមប្រឹក្សាឃុំ នៅសាលាឃុំចំការអណ្តូង ដោយមានការ ចូលរួមជាមួយលោកអភិបាល នៃគណៈអភិបាលស្រុកចំការលើផងដែរ ។