ឯកឧត្តម ឡោ ចាន់​លី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលរង នៃ​គណៈ​អភិបាល ស្រុក​ព្រៃឈរ​

​នៅ​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ឯកឧត្តម ឡោ ចាន់​លី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ព្រៃឈរ ដោយមាន​ការអញ្ជើញ​ចូលរ​ពី លោក ខេង ម៉េង​ឈុន អភិបាល ស្រុក​ព្រៃឈរ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី អភិបាលរង ស្រុក លោក​មេបញ្ជាការ​កម្លាំង​ទាំង ៣ លោក លោកស្រី ប្រធាន​ក្រុមប្រឹក្សាឃុំ នាយក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ស្មៀនឃុំ លោកនាយក​សាលា លោក លោកស្រី ប្រធានការិយាល័យ ចំណុះ​រដ្ឋបាល​សាលាស្រុក​ស្រុក​ព្រៃឈរ ជាច្រើន​នាក់ ផងដែរ ។
​លោក​ជា សិលា នាយករង​រដ្ឋបាល​សាលាខេត្ត បាន​អាន​ប្រកាស​របស់​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ លេខ ៥៦៦៥ ប្រក ដែល​ប្រកាស​អភិបាលរង​ស្រុក ចំនួន ០២​រូប គឺ​៖ ទី​១.​លោក អ៊ឹម សំអាត ឋានន្តរស័ក្តិ​នាយក្រមការ ថ្នាក់​លេខ​៥ ជា​អភិបាលរង​ស្រុក ។ ទី​២.​លោក ក​យ ច​ន្ធី ឋានន្តរស័ក្តិ​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ដើមខ្សែ​ពិសេស ថ្នាក់​លេខ​៦ ជា​អភិបាលរង​ស្រុក​ព្រៃឈរ ។

​ឯកឧត្តម ឡោ ចាន់​លី អភិបាលរង ខេត្តកំពង់ចាម បាន​កោតសរសើ ចំពោះ វឌ្ឍនភាព នៃ​ការរីកចម្រើន​ក្នុងស្រុក ដែល​រដ្ឋបាល​ស្រុក ដែល​បាន​ខំប្រឹងប្រែង​កសាង និង​អភិវឌ្ឍ មូលដ្ឋាន ធ្វើ​ឲ​សម្រេចបាន​លទ្ធផល នាពេល​កន្លងមក ។ ឯកឧត្តម ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ខ្ពស់ គោរព​អនុវត្តតាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ និង​រាល់​ការ​ផ្តល់នូវ​អនុសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ឯ​.​ឧ អភិបាល​បាល​ខេត្តកំពង់ចាម ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព ក្នុងការ​បំពេញភារកិច្ច នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ផងដែរ ។

ឯកឧត្តម​អភិបាលរង ក៏បាន​ណែនាំ​ផ្តាំផ្ញើ ដល់​គណៈ​អភិបាលស្រុក និង​មន្ត្រីរាជការ​ទាំងអស់ ក្នុងស្រុក ត្រូវ​រួមគ្នា​ពង្រឹង​ការងារ​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អប្រសើរ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ស្នាមញញឹម អនុវត្ត​ឱ្យបាន​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​រួមគ្នា​រក្សា​ស្ថេរភាព​ប្រទេសជាតិ ក្នុង​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច ដោយ​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ ជន​ទាំងឡាយណា ដែល​បង្ក​អស្ថេរភាព​សង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ ឯកឧត្តម ក៏បាន​ក្រើន​រំ​ឮ​ក​បន្ថែម​ដល់​អាជ្ញាធរ​ស្រុក ឃុំ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​បញ្ហា​គ្រឿងញៀន ទាំង​វិធាន​ការអប់រំ វិធានការ​រដ្ឋបាល និង​វិធានការ​ត្រួតពិនិត្យ ត្រូវអនុវត្ត​ឱ្យបាន​ជាប់​ជាប្រចាំ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ កំណែទម្រង់ ដែល​រដ្ឋាភិបាល ដាក់ចេញ​ឲ្យ​មាន​ប្រសិទ្ធ​ភា ផងដែរ ៕