​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏ ទាន់ពេល​នៅពេល​មាន​គ្រោះ​អគ្គីភ័យ

​ដោយ៖ ភ័​ណ្ឌ ប៉ាង​

ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ​ករណី​អគ្គីភ័យ​បណ្តាល​ឲ្យ​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ចំនួន​៣៩​លើក ស្ថិតនៅ​ក្នុងស្រុក​៣​នៃ​ខេត្តកំពង់ចាម មានការ​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ នេះ​បើតាម​ឲ្យ​ដឹង​ពី​លោក វី​រះ​សេនី​យ៏​ឯក យ៉​ន ឌី​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​រដ្ឋា​នគរបាល​ខេត្ត​។​

​លោក យ៉​ន ឌី​ន មានប្រសាសន៍ថា ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ត្រឹមតែ​៣២​តែប៉ុណ្ណោះ ប៉ុន្តែ ឆ្នាំ​២០១៩​កន្លងមកនេះ ក្នុង​ហេតុ​ការ​ណ៏​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ចំនួន​៣៩​លើក​បាន​ធ្វើអោយប៉ះពាល់​ដល់ ស្រុក​ស្រី​សន្ធរ មាន​ចំនួន​១៥​ខ្នង​ផ្ទះ ស្រុក​ស្ទឹងត្រង់​មាន ៧​ខ្នង​ផ្ទះ រោងចក្រ​(១)​និង អាគារ​(១) និង ស្រុក​កងមាស មាន​ចំនួន​២​ខ្នង​ផ្ទះ ព្រមទាំង​ឆេះ​កុ​ដ ១​ខ្នង​។​

​លោក យ៉​ន ឌី​ន មាន​ប្រសា​ស​ន៏​បញ្ជាក់ថា ចំពោះ​ការ​អរាគ​ម​ន៏​គ្រោះ​អគ្គិភ័យ កន្លងមក​មានការ​លំបាក​ខ្លះ ដោយសារ តែ បញ្ហា​ធ្វើចរាចរ​ណ៏​តាម​ដងផ្លូវ​ខ្លះ​តូចចង្អៀត ខ្វះ​ទឹក​ពេល​ពន្លត់​និង​ប្រជាពលរដ្ឋ រាយ​ការ​ណ៏​ជូនដំណឹង មក​ស្នងការ​មានការ​យឺតយ៉ាវ ដូច​ច្នេះ ទើប​បណ្តាល​ឲ្យ​មានការ​ឆាប់ឆេះ​បន្ត​។​

​លោក​បន្តថា ដើម្បី​ទប់​ស្តា​ត់​គ្រោះ​អគ្គិភ័យ​ឲ្យ​បាន​ទាន់ពេលវេលា ប្រជាពលរដ្ឋ​អាចធ្វើ​ការ​រាយ​ការ​ណ៏​មកកាន់ ក្រុម​អន្តរា​គម​ន៏​តាមរយះ​លេខ​៖097 778 000 3 ។