លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា អញ្ជើញ​សួរសុខទុក្ខ​ព្រះ​មេគណ​ខេត្ត​អាពាធ​គង់នៅ​វត្ត​ជ័យ​គី​រី ហៅ​វត្តភ្នំ​ហាន់ជ័យ​

​បន្ទាប់ពី​អញ្ជើញ​ចូលរួម​កម្មវិធី​អបអរសាទរ​ខួប​លើក​ទី​១០៩​ទិវា​អន្តរជាតិ​នារី​០៨​មីនា​នៅ​សាលាខេត្ត​កំពង់ចាម​នៅវេលា​ម៉ោង​១១​ព្រឹក លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខា​សមាគមនារី​កម្ពុជា​សើ​ម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត បាន​អញ្ជើញ​ទៅសួរសុខទុក្ខ​និង​នាំយក​ថវិកា​ទៅ​ប្រគេន​ព្រះ​មេគុណ​ខេត្ត​ដែល​កំពុងមាន​អាពាធ​គង់នៅ​វត្ត​ផ្ណ​ជ័យ​គី​រី​ហៅ​ភ្នំ​ហាន់ជ័យ ស្ថិតនៅ​ស្រុក​កំពង់សៀម ​ខេត្តកំពង់ចាម​។​

​រួម​ដំណើរ​ជាមួយ​លោកជំទាវ​មាន​លោកជំទាវ ស្រី គឹម​ឆ​យ សមាជិក​រដ្ឋសភា លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត លោកជំទាវ លន់ សូ​មា​នី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សហការី​ជាច្រើន​នាក់​។​

​លោកជំទាវ​ញូ​ង ចរិយា អ៊ុន ចាន់​ដា បាន​ថ្វាយព្រះពរ​ដល់​ព្រះគ្រូ ប៊​ត តាំង​ឆេង ព្រះ​មេគណ​ខេត្ត​ដែល​កំពុងមាន​អាពាធ ហើយ​ត្រូវ​និមន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​សូមអោយ​បាន​ឆាប់​ជាសះស្បើយ និង​បាន​ប្រគេន​ថវិកា​ចំនួន ៥៥០​ដុល្លា​សម្រាប់​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ជំងឺ​។​