លោកជំទាវ​ ប៉ាង​ ដា​នី អញ្ជើញ​សួរសុខទុក្ខ​និង​នាំយក​ថវិកា​ជូន​គ្រួសារ​មន្ត្រី​ជា​ស្ត្រី​ដែលមាន​កូនរង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មន្ទីរ​កិច្ចការនារី​

​នៅ​រសៀល​ថ្ងៃទី​០៣​មីនា ឆ្នាំ​២០២០ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្តកំពង់ចាម​និង​ជា​ប្រធាន​ប្រតិបត្តិ​សាខាសមាគម​នារី​កម្ពុ​ចា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត រួម​ដំណើរ​ជាមួយ​លោកជំទាវ មាន​លោក ជំទាវ ស្រី គឹម​ឆ​យ សមាជិក​រដ្ឋសភា លោកស្រី​ដុក​ណា​រ៉ុ​ម​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត និង​សហការី​បាន​អញ្ជើញ​សួរសុខទុក្ខ​គ្រួសារ​មន្ត្រី​ជា​ស្ត្រី​មានកូន​រងគ្រោះថ្នាក់​ចរាច​រណ៍​នៅ​មន្ទី​កិច្ចការនារី​ខេត្ត​។​

​លោកជំទាវ ប៉ាង ដា​នី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​និង​សួស​សុកខ​ទុក្ខ​ពី​សំណាក់ ឯកឧត្តម​អ៊ុន ចាន់​ដា អភិបាលខេត្ត និង​លោកជំទាវ ញូ​ង​ចរិយា​អ៊ុន​ចាន់​ដា​ជូន​ដល់​ឳ​ពុក​ម្តាយ​កុមារី​រងគ្រោះ​ត្រូវខិតខំ​ថែ​រទាំ​កូន​ដោយ​នាំយកទៅ​មន្ទីរពេទ្យ​តាមដាន​សុខភាព​និង​ព្យាបាល​ស្លាកស្នាម​នៅលើ​ផ្ទៃមុខ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​អោយបាន​ត្រឹមត្រូវ​។​

​លោកជំទាវ​បាន​បញ្ជាក់ថា​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​ជីវភាព​និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​និង​មន្ត្រីក្រោមឱវាទ​ជានិច្ច​ជាក់ស្តែង​ថ្ងៃនេះ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​អ្នកស្រី លូន ចាន់ធូ មន្ត្រី​បំរើកា​រងារ​នៅ​មន្ទីរ​កិច្ចការនារី​មានកូន​ត្រូវ​រងគ្រោះថ្នាក់​ចរាចរណ៍​ក៍បាន​ឆ្លៀតឱកាស​ពី​ការងារ​មក​សួរសុខទុក្ខ​និង​រួមចំណែក​ចែករំលែក​នូវ​ការលំបាក​ខ្លះៗ​ដល់​ក្រុមគ្រួសារ​ដល់ទី​កន្លែង​ផ្ទាល់​។​

​លោកជំទាវ​ក៍​បានប្រគល់​ថវិកា​ជូន​ម្តាយ​កុមារី​ចំនួន ៧៥​ម៉ឺន​រឿ​ល ក្នុងនោះ​ថវិកា​លោកជំទាវ​ញូ​ង ចរិយា អ៊ុន ចាន់​ដា ចំនួន ៤០​ម៉ឺន​រៀល ថវិកា​សាខា​សមាគមនារី​ខេត្ត​ចំនួន​២០​ម៉ឺន​រៀល និង​ថវិកា​លោកជំទាវ ប៉ាង ដា​នី ចំនួន ១៥​ម៉ឺន​រៀល ។​