លោកជំទាវ ស៊ី វណ្ណថា សមាជិកព្រឹទ្ធសភា និងឯកឧត្តម ខែក សំអុន លោកជំទាវ ខុង ស៊ុនអេង លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភានិងសហការី នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ បាននាំយកបច្ច័យ និងទេយ្យទាន ទៅប្រគេនព្រះសង្ឍនៅ វត្តខេមវ័ន បឹងស្នាយ ក្រុងកំពង់ចាម និងវត្តប្រជុំធ្លា វត្តវិប្បសនាគងមហា ស្រុកកំពង់សៀម។
ក្នុងឱកាសនោះ លោកជំទាវ និងឯកឧត្តម បាននាំយកបច្ច័យ ចំនួន៨៦លានរៀល និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃដែលគង់ព្រះវស្សាអស់ត្រីមាស ដោយនៅវត្តវត្តខេមវ័ន បឹងស្នាយ ក្រុងកំពង់ចាម ចំនួន ៣០ម៉ឺនរៀល និង វត្តប្រជុំធ្លា ចំនួន ២០ម៉ឺនរៀល និងវត្តវិប្បសនាគងមហា ស្រុកកំពង់សៀម ចំនួន៣០ម៉ឺនរៀល សម្រាប់ប្រើប្រាស់ជាបច្ច័យបួន និងកសាងសមិទ្ធផលនានាក្នុងវត្ត។