លោកជំទាវ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នាំយក​អំណោយ ​របស់​ឯក​ឧ​ត្ត​ម ហ៊ុន ណេង ប្រគល់ជូន​គ្រួសារ​សព​កុមារ​លង់ទឹក​ស្លាប់ នៅ​ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់

អត្ថបទ៖ សុខ សីលា

​រសៀល​ថ្ងៃទី​០២​មិថុនា ឆ្នាំ​២០២០ លោកជំទាវ​កុល ធា​រិ​ន លោកជំទាវ ខុង ស៊ុន​អេង លោកជំទាវ ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បាន​នាំយក​សម្ភារៈ និង​ថវិកា​របស់​ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ ប្រគល់ជូន​គ្រួសារ​សព​កុមារ​លង់ទឹក​ស្លាប់ ចំនួន​០២​គ្រួសារ នៅ​ភូមិ​ព្រែក​រលួស ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់​។​

លោកជំទាវ កុល ធា​រិ​ន ក្នុងនាម​ជំនួសមុខ​ឲ្យ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា​កំពង់ចាម និង​លោកជំទាវ បាន​ពាំ​នាំនូវ​ក្ដី​រំលែក​ទុក្ខ​ដ៏​គ្រៀម​ក្រំ​ជាទីបំផុត​ដល់​គ្រួសារ​សព កុមារ​រងគ្រោះ​លង់​ស្លាប់​ទាំងពីរ ដែល​បាន​បាត​បង់​នូវ​កូន​ជាទី​ស្រលាញ់​។ លោកជំទាវ​សំណូមពរ សុំ​ឲ្យ​បងប្អូន​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន ជាពិសេស​គិតគូរ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន គ្រួសារ ដោយ​ពុំ​ត្រូវ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​១៩ ដែល​នៅតែ​ជា​បញ្ហា​ប្រឈម​ដល់​ប្រទេស​កម្ពុជា និង​ក​សកលលោក​ទាំង​មូល​។ បងប្អូន​ទាំងអស់​សូម​ធ្វើការ​អនុវត្ត​គោលការណ៍​ស្អាត ៣​យ៉ាង និង​រួមគ្នា​គោរព​ទៅតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​។​

អំណោយ​ដែល​បានផ្ដល់​ជូន​ដល់​គ្រួសារ​សព​ទាំងពីរ​រួមមាន​៖ គ្រួសារ​សព​ទីមួយ ដែលមាន​កូន​ក្នុងបន្ទុក​រងគ្រោះ​លង់ទឹក​ស្លាប់ ឈ្មោះ ទ្រី គឹម​ធាង អាយុ ១៥​ឆ្នាំ និង​កុមារី ទ្រី គីម​សៀក អាយុ ១០​ឆ្នាំ ទទួលបាន​ទទួលបាន​ថវិកា​ចំនួន​៥០០,០០០​រៀល អង្ករ​25​គីឡូក្រាម​, ទឹក​សុទ្ធ​១​កេះ ,​មី​១​កេះ ,​ត្រីខ​១​យួរ​, ប្រេងឆា ២​លីត្រ​,​ទឹក​ស៉ី​អ៉ី​វ​១​យួរ​, ទឹកត្រី​១​យួរ​,​អំបិល ១​គីឡូក្រាម​, ស្កសរ ១​គីឡូ ក្រាម​,​សាប៊ូម្សៅ​២​ថង់ ,​សាប៊ូ​ដ៉ំ​៤​ដ៉ំ​, ក្រ​ម៉ា​១ មុង​១​។ គ្រួសារ​ទី​ពីរ មានកូន​ក្នុងបន្ទុក​ឈ្មោះ កុមារា សាយ ម៉េង​លី អាយុ​៨​ឆ្នាំ ទទួលបាន​ថវិកា​ចំនួន ២០០,០០០៛ អង្ករ​25​គីឡូក្រាម​, ទឹក​សុទ្ធ​១​កេះ ,​មី​១​កេះ ,​ត្រីខ​១​យួរ​, ប្រេងឆា ២​លីត្រ​,​ទឹក​ស៉ី​អ៉ី​វ​១​យួរ​, ទឹកត្រី​១​យួរ​,​អំបិល ១​គីឡូក្រាម​, ស្កសរ ១​គីឡូ ក្រាម​,​សាប៊ូម្សៅ​២​ថង់ ,​សាប៊ូ​ដ៉ំ​៤​ដ៉ំ​, ក្រ​ម៉ា​១ មុង​១​។​