រដ្ឋបាលខេត្ត​កំពង់ចាម ចូលរួម​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​ចំនួន​២ និង​បញ្ហា​ផ្សេងៗ​

​រដ្ឋបាលខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​សេចក្តីព្រាងច្បាប់​ចំនួន​២ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​វីដេអូ​Conference ដែល​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ ២០២០​នេះ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។

របៀបវារៈ ដែល​គណៈរដ្ឋមន្ត្រី​ពិនិត្យ​និង​ពិភាក្សា​មាន​ទី​១ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។ ទី​២ សេចក្ដី ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​៣​ទី​៣ បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូ​រ៉េ។