រដ្ឋបាល​ស្រុក​ជើងព្រៃ នាំ​អំណោយ​ផ្ដល់ជូន​ក្រុមការងារ ចុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​

នួន សត្យា

(​កំពង់ចាម​)៖ អាជ្ញាធរ​ស្រុក​ជើងព្រៃ នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២១ បាន​នាំ​អំណោយ​ផ្ដល់ជូន​ក្រុមការងារ ចុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ។

​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ជើងព្រៃ លោក អូត ឈាង​លី បាន​ឲ្យ​ដឹងថា រដ្ឋបាល​ស្រុក​ជើងព្រៃ បានផ្ដល់​អំណោយ​ជូន​ដល់​ក្រុម​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ចាម មាន​អង្ករ​ចំនួន ១៥០​គ​.​ក​, មី ១០​កេស , ទឹកស៊ីអ៊ីវ ១០​យួរ​, សៀង ១០​យួរ ពង​ទា​សាប​ប្រៃ ១០០​គ្រាប់ និង​វ​ថិ​កា​ចំនួន ១ ០០០ ០០០ រៀល​, ទឹកបរិសុទ្ធ​ចំនួន ២៥​កេស ជូន​ដល់​ក្រុមការងារ​ចុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​_19 ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជើងព្រៃ ។

​ដោយឡែក អង្ករ​ចំនួន ៥០​គ​.​ក មី​៣​កេស ទឹកស៊ីអ៊ីវ ៣​យួរ សៀង​៣​យួរ និង​វ​ថិ​កា​ចំនួន ៣០០ ០០០​រៀល ជូន​ដល់​ក្រុមការងារ​ចុះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​_19 ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជើងព្រៃ (​ក្រុមគ្រូពេទ្យ​ភូមិភាគ​) ។​