អភិបាលខេត្ត​កំពង់ចាម បានផ្ដល់​អំណោយ​រដ្ឋបាលខេត្ត ជូន​ដល​មន្ទីរ​ចំនួន​៣ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​

នួន សត្យា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឯកឧត្តម អ៊ុន ចាន់​ដា រួម​នឹង​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១​នេះ​បាន​អញ្ជើញ​សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​មន្ត្រី នៃ​មន្ទីរ​អង្គភាព​ចំនួន ៣ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ។ 

​មន្ទីរ​អង្គភាព​ទាំង ៣ ដែល​មន្ត្រី​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នឹង​កំពុង​ធ្វើ​ច​តិ​វេស​ត្វ​នៅតាម​អង្គភាព​មនុស្ស មានដូចជា ៖

*​ទី​១ ៖ មន្ទីរ​ផែនការ​ខេត្តកំពង់ចាម​មាន​មន្ត្រី ៣៦​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ 

*​ទី​២ ៖​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​មាន​មន្ត្រី ២១​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

*​ទី​៣ ៖​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​មាន​មន្ត្រី ១២​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ 

​សូមបញ្ជាក់ថា អំណោយ​ដែល​បានផ្ដល់​ជូន អង្គភាព​មន្ទីរ​នីមួយៗ 

​ដូចៗ​គ្នា ដោយ​មន្ត្រី​ម្នាក់ៗ ទទួលបាន​អំណោយ អង្ករ ២៥ គីឡូក្រាម , មី​១​កេស​។ ច​ណែ​ក​ទឹក​សុទ្ធ ១០​កេស​, ជែ​ល ១​កេស និង​ម៉ាស ១០០០​ម៉ាស សម្រាប់​ប្រើប្រាស់​ក្នុង​អង្គភាព ។ 

​ទន្ទឹមនឹង​ការយកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត នេះដែរ មន្ត្រីរាជការ នៃ​មន្ទីរ​ទាំង​៣ ក៏បាន​សំដែង​នូវ​ការគោរព ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ លោក​អភិបាលខេត្ត ដែល​តែងតែបាន​យកចិត្តទុកដាក់ ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ព្រមទាំង​មន្ត្រី​ទាំងអស់​ក្រោម​ឱវាទ ដោយបាន​នាំមក​នូវ​គ្រឿងឧបភោគ បរិភោគ​ជូន​ដល់​មន្ត្រីរាជការ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ បន្ថែម​លើ​ការផ្គត់ផ្គង់​អាហារ ៣ ពេល​ក្នុង​មួយថ្ងៃ ក្នុងអំឡុងពេល​ច​ត្តា​ឡី​ស័ក​។​