អភិបាលរង​ខេត្តកំពង់ចាម ណែនាំ​ឲ្យ​មន្ត្រី​ក្រុង ស្រុក អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​បំប្លែង​ថ្មី​ដែល​តា និង​អាល់​ហ្វា​

នួន សត្យា

(​កំពង់ចាម​)៖ ក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​អនុគណ​:​កម្ម​ការ ដឹកនាំ​អនុវត្ត​ច្បាប់ ចំណុះ​ឲ្យ​គណ​:​កម្ម​ការ​ខេត្ត ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​សាលាខេត្ត​កំពង់ចាម​

​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង​ខេត្តកំពង់ចាម បាន​មានប្រសាសន៍​ណែនាំ​ឲ្យ​មន្ត្រី​ក្រុង ស្រុក អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩  ពិសេស​បំប្លែង​ថ្មី​ដែល​តា  និង​អាល់​ហ្វា​។ 

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ស្នេ​ី​អភិបាលក្រុង ស្រុក រៀបចំ​អនុគណ​:​ក​ម្មា​ការដឹកនាំ​អនុវត្ត​ច្បាប់​សម្រាប់​ថ្នាក់ក្រុង ស្រុក និង​ធ្វេ​ី​ផែនការ​សកម្មភាព​ការងារ​រៀបចំ និង​ប្រេ​ី​ប្រាស់​កម្លាំង  ដេ​ី​ម្បី​ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ  ទីប្រជុំជន  ទាំង​ក្រៅ​បម្រាម​គោចរ និង​ក្នុង​បម្រាម​គោចរ​។ ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ​អំពី​វិធានកា​នានា  ពិសេស​ទោសទណ្ឌ​ពិន័យ​ដែលមាន​ចែង​ក្នុង​ច្បាប់​។ ត្រូវ​ធ្វេ​ី​របាយការណ៍​មក​អនុ​គណៈកម្មាការ​ខេត្ត ឲ្យ​បាន​ទាន់ពេលវេលា​កំណត់  ដោយមាន​ទាំង​ខ្លឹមសារ​សកម្មភាព​និង​រូបភាព​ឲ្យ​បានច្បាស់លាស់​ផងដែរ​។

​ក្នុង​កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​នាយករង​រដ្ឋបាលខេត្ត ស្នងការរង មេបញ្ជាការរង អនុប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ និង​អភិបាលរងក្រុង​-​ស្រុក ឯកឧត្តម​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩  ពិសេស​បំប្លែង​ថ្មី​ដែល​តា  និង​អាល់​ហ្វា ។ អាជ្ញាធរ​ក្រុង ស្រុក  ត្រូវ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ  ក្រៅពី​សាលារៀន និង​អនុវត្ត​ការព្យាបាល​កូ​វីដ​តាម​ផ្ទះ  លេ​ី​កលែង​ពលករ ត្រូវ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ។