លោកជំទាវ ស្រី គឹម​ឆ​យ ចូលរួម​បុណ្យ​កឋិនទាន​សាមគ្គី​នៅ​វត្ត​ឥន្ទ​កោ​សី​ចុង​កោះ​ជ្រូក ស្រុក​កំពង់សៀម​

ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៥ កើត ខែ​ក​ក្តិ​ក ពិធីបុណ្យ​កឋិនទាន​ដែលជា​បុណ្យប្រពៃណី​ព្រះពុទ្ធសាសនា​បានចាប់ផ្តើម​ដើម្បីអោយ​ប្រជាពលរដ្ឋ​បានរៀបចំ​ពី​ធី​បុណ្យ​នេះ​ឡើង​ក្នុង​គោលបំណង​ប្រមូល​បច្ច័យ​អភិវឌ្ឍ​ន៏​លើ​វិស័យ​ព្រះពុទ្ធសាសនា​និង​ធ្វើ​សេចក្តី​អនុគ្រោះ​រំ​លោះ​ទោស​ខ្លះៗ​ចំពោះ​ព្រះសង្ឃ ឧទ្ទិស​ផល្លា​និ​ស​ង្ឍ​ដល់​បុព្វការី​ជន​ផង​។​

​ថ្ងៃអាទិត្យ ៧​កើត​ខែ​ក​ក្តិ​ក ត្រូវ​នឹង​ថ្ងៃទី​០៣ វិច្ឆិកា លោកជំទាវ ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​និង​សហការី​បាន​អញ្ជើញ​ទៅ​ចូលរួម​បុណ្យ​កឋិនទាន​សាមគ្គី​ដើម្បី​ប្រមូល​បច្ច័យ​ទៅ​កសាង​សមិទ្ធផល​ក្នុង​វត្ត​និង​វេ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​នៅ​វត្ត​ឥន្ទ​កោ​សី ចុង​កោះជ្រូក ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

​នៅក្នុង​កម្មវិធី​ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ដូចជា លោកជំទាវ ​ម៉ក់ សេដ្ឋា វេ​ង សាខុន ព្រមទាំង​ក្រុមគ្រួសារ និង​សហការី​មកពី​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោកជំទាវ ស្រ៊ុន ណា​ង លន់ លឹម​ថៃ លោក ប៊ិន ឡា​ដា អភិបាលស្រុក​កំពង់សៀម និង សហការី​រួមជាមួយ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​អង្គ​កឋិនទាន​ជាច្រើនរូប​ទៀត​។​

សម ផល្លា