ការសាងសង់​ប៉ុស្តិ៍ ប្រចាំការ​នៅ​ផ្សារ​ផ្អាវ ស្រុក​បាធាយ បាន​ដោះស្រាយ​បញ្ចប់​ ​បន្ទាប់ពី​មាន​បញ្ហា​វិវាទ រវាង​អាជ្ញាធរ និង​អាជីវករ ១៤​នាក់ នោះ

អត្ថបទ៖ ចិន សារ៉ាត

ការ​សាង​សាង់​ប៉ុស្តិ៍​ប្រចាំការ នៅ​ផ្សារ​ផ្អាវ របស់​រដ្ឋបាល ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​ឈានទៅរក​ដំណោះស្រាយ​បញ្ចប់ បន្ទាប់ពី​មាន​បញ្ហា​វិវាទ រវាង​អាជ្ញាធរ និង​អាជីវករ ១៤​នាក់ ដោយ​ការ​សុំទោស និង​ការទទួល​កំហុស ពី​អាជីវករ និង​អ្នកសារព័ត៌មាន ខេ​ម​ហ​ត​ញ៉ូ មក​ចុះមក​ឡាយ​កែតម្រូវ​ឡើងវិញ កាលពី​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ នេះ ។

សូមបញ្ជាក់ថា ក្រោយពី​ធ្វើការ​ចុះផ្សាយ​ព័ត៌មាន តាមរយៈ ការ​ឡាយ​ផ្ទាល់​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ផេ​ក​របស់ខ្លួន ស្តីពី​ការ​សាង​សាង់​ប៉ុស្តិ៍​ប្រចាំការ នៅ​ផ្សារ​ផ្អាវ មិន​ប្រក្រតី ដោយ​ចោទថា អាជ្ញាធរ​ស្រុក​បាធាយ ដូច​ខ្វះ​កន្លែង​ធ្វើ​ទីស្នាក់ការ​ប៉ុស្តិ៍​ផ្សារ​ផ្អាវ​នេះ កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ ប្រជាពលរដ្ឋ​ទាំង ១៤​នាក់ និង​អ្នកសារព័ត៌មាន ខេ​ម​ហ​ត​ញ៉ូ​វ ក៏បាន​ចុះមក​ឡាយ លើ​ហេតុការណ៍​ទាំងនោះ ដោយ​គ្មាន​ការបំភ្លឺ ពី​អាជ្ញាធរ​ឡើយ ។ ព័ត៌មាន​នេះ បានធ្វើ​ឲ្យ​រង​ផលប៉ះពាល់ ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច និង​ក្រុមការងារ​គណៈកម្មការ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ យ៉ាងធ្ងន់ធ្ងរ​បំផុត ។

ទន្ទឹម​ជាមួយ​នោះ ដើម្បី ដោះស្រាយ​បញ្ចប់​លើ​ករណី ខាងលើនេះ រដ្ឋបាល​សាលា ស្រុក​បាធាយ ដឹកនាំ​ដោយ លោក ឡូញ សារូ អភិបាលរង ស្រុក​បាធាយ និង​ជា​អនុប្រធាន​គណៈកម្មការ រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ផ្អាវ បាន​ឲ្យ​សារព័ត៌មាន ខាងលើ​កែតម្រូវ​ឡើងវិញ រួមជាមួយ​នឹងធ្វើ​ការ​សម្របសម្រួល ជាមួយ​អាជីវ​ករទាំង ១៤​នាក់ ហើយ​ឈានទៅ​ឯកភាពគ្នា ដោយ​យល់ព្រម ដើម្បី ឲ្យ​អាជ្ញាធរ​សាងសង់​ប៉ុស្តិ៍​ប្រចាំការ នៅ​ផ្សារ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ស្ថិតនៅ​លើផ្លូវ ៦A របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រង់ចំណុច​កែង ផ្លូវ​ជាប់​ផ្ទះ កញ្ញា ហេង វួ​ច​នា ទៅតាម​ការគ្រោងទុក ដែលមាន​ទំហំ ៣​ម គុណ​នឹង ២,២៧​ម និង​មាន​ដំបូល​ប្រក់​ក្បឿង។