កិច្ចប្រជុំ​ពិ​ភាគ​ក្សា​រៀបចំ​ផែនការ​សមាគមនារី​ក​ម្ពុ​ជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម

ចិន សារ៉ាត

​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ នៅ​សាល់​ប្រជុំ​សាលាខេត្ត​កំពង់ចាម មាន​បើក​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​ផែនការ របស់​សមាគមនារី​ក​ម្ពុ​ជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកំពង់ចាម ក្រោម​វត្តមាន លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម និង​សហការី​ក្រោម​ឱវាទ មកពី​ស្ថាប័ន​អង្គភាព​ជុំវិញ​ខេត្ត ផងដែរ​។​

​បើតាម​មន្ត្រី​សមាគមនារី​កម្ពុជា ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម ខិតខំ​ស្វែង រក​ដៃគូរ​អភិវឌ្ឍន៍ ដើម្បី ជួយ​ដល់ សហគមន៍​កសិករ​ជា​ស្ត្រី ជាទូទៅ​កសិករ​ស្ត្រី គឺជា​គោលដៅ​ចម្បង​នាំមក​នូវ​សន្តិសុខ​ស្បៀង និង​ហិរញ្ញវត្ថុ គ្រួសារ​ប្រកបដោយ​ការច្នៃប្រឌិត ។ បច្ចុប្បន្ន ៦៥​ភាគរយ ជា​កសិករ​ស្ត្រី​ពឹងផ្អែក​វិស័យ​កសិកម្ម និង​ការប្រមូល​ផល ក្នុងនោះ​សហគមន៍​កសិករ ជា​ស្រី្ត​មាន ១០​ស្រុក ក្រុង​ក្នុង​ខេត្តកំពង់ចាម ។

លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ប្រតិបត្តិ​សាខា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម ប​បញ្ជាក់ថា គោលបំណង​សំខាន់ នៃ​កិច្ចប្រជុំ​នេះ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ ពី​អត្ថ ប្រយោជន៍ នៃ​ការធ្វើ​កសិកម្ម ដើម្បី ឆ្ពោះទៅរក​ស្ថេ​រ​ស្បៀង លើកទឹកចិត្ត​ដល់​អ្នក​ផលិត ក្នុង សហគមន៍​ជា​ស្ត្រី តាម​ជនបទ និង​ធ្វើ​កសិកម្ម ប្រកបដោយ​និរន្ត​ភាព​។ ដូច​ច្នេះ ក្រុម​កសិករ​ជា​ស្ត្រី ចង់បាន​ផ្តល់​វគ្គប​ណ្តុះ​បណ្តាល​ជំនាញ​កសិកម្ម​ស្តី ពី​បច្ចេកទេស​កសិកម្ម ធន​នឹង​អាកាសធាតុ ដើម្បី ជួយ​កសិករ​ឱ្យ​ត្រៀមខ្លួន ធ្វើ យ៉ាងណា បង្កើត​ប្រភព​ស្បៀង​ច្រើន និង​មុខរបរ​ប្រកបដោយ​ចីរភាព សម្រាប់​ការចិញ្ចឹម​ជីវិត ទៅ​ថ្ងៃ​អនាគត ។ ជាមួយគ្នា​នោះដែរ លោកជុំទាវ បាន​ក្រើនរំលឹក ដល់​សមាគមនារី​កម្ពុ​ជា ដើម្បី សន្តិភាព និង​អភិវឌ្ឍន៍ ខេត្តកំពង់ចាម ទាំងអស់ ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ ការឆ្លង​រាតត្បាត ព្រោះ​ជម្ងឺ​កូ​វីដ -១៩ មិនទាន់​ទៅណា​ឆ្ងាយ ពី យើង​នៅឡើយ​ទេ ហើយ​បើ​បុគ្គល​ណា​ដឹងថា ខ្លួន មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​នោះ សូមកុំ​ចម្លង​ទៅ​អ្នកដទៃ គឺ រស់រាន់​ទៅ រក​សេវា​ព្យាបាល ឲ្យ​បាន​ដិតដល់ ។ ហើយ​ត្រូវ​នាំគ្នា ទៅ​បោះឆ្នោត នាពេល ខាងមុខ ឲ្យ​បាន​គ្រប់ៗ​គ្នា ផងដែរ ៕​