ស៊ីហ្គេម ២០២៣ ៖ថ្ងៃប្រកួតទី០៦ ប្រជាពលរដ្ឋក្រុងកំពង់ចាម នៅតែបន្តទស្សនាការផ្សាយផ្ទាល់យ៉ាងច្រើនកុះករ មុខសួនច្បារសាលាខេត្តកំពង់ចាម

នួន សត្យា

(កំពង់ចាម)៖ ស៊ីហ្គេម ២០២៣ នារាត្រីថ្ងៃទី០៦ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៣ នេះ ការផ្សាយបន្តផ្ទាល់ ទូរទស្សន៍ខ្នាតធំ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម នៅតែបន្តចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅលើសួនច្បារ មុខសាលាខេត្តកំពង់ចាម ។

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងស្តីពីទីតាំងការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលមានបំណងចង់ទស្សនានូវព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកំទី៣២. រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំង នៅតាមទីតាំង និងពេលវេលាដូចខាងក្រោម ៖

ក្រុងកំពង់ចាម ស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស មុខសាលាខេត្តកំពង់ចាម សួនច្បារវិមានឯករាជ្យ សាលាបឋមសិក្សាបាធាយ សាលាស្រុកជើងព្រៃ សាលាស្រុកព្រៃឈរ វត្តគរ មុខសាលាស្រុកចំការលើ សួនច្បារមាត់ទន្ល រង្វង់មូលភ្លើង វត្តខែលជ័យ វត្តកោះជ្រូក សាលាបឋមសិក្សាជីហែ នៅទីលានបាល់ទាត់ពាមជីកង ចាប់ពីម៉ោង ០៦ យប់ តទៅ ។ ដូច្នេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមទស្សនាការផ្សាយបន្តផ្ទាល់តាមទីតាំងខាងលើឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕