ឯកឧត្តម កៅ សុខ​អាន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម កៅ សុខ​អាន អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

បន្ទាប់ពី​លោក នួន ណុ​យ នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម បាន​អាន​ប្រកាស របស់​ក្រសួង មហាផ្ទៃ ស្តីពី​ការទទួលស្គាល់​សមាសភាព​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​ការប្រគល់ ទទួល​ត្រា តារាងបញ្ជី​សម្ភារៈ ប្រាក់កាស និង​ឯកសារ​នានា របស់​ឃុំ​សង្កាត់ និង​ការប្តេជ្ញាចិត្ត របស់​ក្រុមប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់ រួចមក ឯកឧត្តម កៅ សុខ​អាន បាន​កោតសរសើរ និង​ចូលរួម​អបអរសាទរ ដល់​លោក លោកស្រី ជា ក្រុមប្រឹក្សាឃុំ​ព្រែក បាក់ អាណត្តិ​ទី​៥ និង​ទ​ជំទប់​ទាំងអស់ ដែល​បានទទួល​នូវ​ការស្រឡាញ់​រាប់អាន​ពេញចិត្ត និង​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ បាន​បោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ ។

​ឯកឧត្តម មានប្រសាសន៍ថា ដើម្បី បន្ត​ដឹកនាំ​ឃុំ​ព្រែកបាក់ ក្នុងការ​អភិវឌ្ឍ​ឲ្យ​មានការ​រីក ចម្រើន លើ​គ្រប់​វិស័យ បន្ថែមទៀត សូម​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ ដែល​បាន​ជាប់ឆ្នោត ទោះបី ជា លោក លោកស្រី មាន​សមាសភាព មកពី​គណបក្សនយោបាយ​តែមួយ ឬក៏​ជា​គណបក្ស នយោបាយ​ផ្សេងៗ​គ្នា ក៏ពិតមែន ប៉ុន្តែ តាម​គោលការណ៍ នៃ​ច្បាប់ ក្រុមប្រឹក្សាឃុំ ជា​តំណាងអោយ ប្រជាពលរដ្ឋ ក្នុង​ឃុំ​ព្រែកបាក់​ទាំងមូល ។ ហេតុនេះ នៅក្នុង​អាណត្តិ​ទី​៥ នេះ អស់លោក​លោកស្រី ជា​ក្រុម ប្រឹក្សា​ឃុំ ត្រូវខិតខំ​បំពេញ​តួរ​នាទី​ភារកិច្ច​ក្នុង ការ គ្រប់គ្រង​ចាត់ចែង​កិច្ច្ការ​មូលដ្ឋាន​របស់ខ្លួន ដើម្បី ឆ្លើយតប ទៅ នឹង តម្រូវការ​របស់​ប្រជាពលរដ្ឋ និង បម្រើ​ផល​ប្រ​យោ​ជ​ន៌ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​សេចក្តី​ស្មើភាព យុត្តិធម៌ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ៕​