ឆ្លងថ្មី ៤៩នាក់ ជាសះស្បើយ ៣៧នាក់ និងស្លាប់ ០១នាក់ នៅថ្ងៃទី០៤ សីហា នេះ

ចិន សារ៉ាត

យោងតាមរបាយការណ៍បឋម របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម សម្រាប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ករណីឆ្លងថ្មីចំនួន ៤៩នាក់ ស្រី ២៤នាក់ ករណីជាសះស្បើយ ៣៧នាក់ ស្រី ២០នាក់ ករណីស្លាប់ ០១នាក់ ស្រី ០០នាក់ ។

សូមជម្រាបថា ចាប់តាំងពីការគម្រាមកំហែងដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៤.១០៤ករណី ស្រី ២.៦១៤នាក់ ជាសះស្បើយ ៣.១៧០នាក់ ស្រី ២.១២៩នាក់ និងករណីស្លាប់ ៩៤នាក់ ស្រី ៦២នាក់ ។ ដោយឡែក អ្នកឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ មានចំនួន ៨៤០នាក់ ស្រី ៤២៤នាក់ ៕