សប្បុរសជន​បន្ត​ផ្ដល់​អំណោយ​ជូន​រដ្ឋបាល​ខេត្តកំពង់ចាម ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

នួន សត្យា

(​កំពង់ចាម​) ៖ អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ព្រឹក​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០២១​នេះ បាន​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន ក្នុង​គោលបំណង​ចូលរួម​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ។​

​អំណោយ​ដែល​សប្បុរសជន​បាន​ប្រគល់ជូន​រដ្ឋបាល​ខេត្ត មានដូចជា អាល់កុល ១៥​កាន ម៉ាស ៩ កេស​ធំ ,​អង្ករ ៥.១២៥ គីឡូក្រាម , ទឹកបរិសុទ្ធ​៣០​កេស​, មី​ម៉ា​ម៉ា​កំប៉ុង ៥​កេស​ធំ និង​ថវិកា ១០០​ដុល្លារ​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បានផ្ដល់​អំណោយ​ដ៏​ថ្លៃថ្លា ឲ្យ​មក​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ខេត្តកំពង់ចាម នាពេលនេះ ពិត​ជាមាន​សារៈសំខាន់ ស្រប​ពេលដែល​ខេត្ដ​កំពុង​មមាញឹក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ប្រភេទ​ថ្មី ដែល​តា ដ៏​កាច​សាហាវ​នេះ​។​