រដ្ឋបាលស្រុក ស្ទឹងត្រង់បើ​កសំណើរ ដេញថ្លៃគម្រោងមូលនិធិឃុំ ចំនួន៥​គម្រោង ដើម្បីកសាងផ្លូវក្នុងមូលដ្ឋាន

អត្ថបទ៖ លឹម ប៉ៃលិន

គម្រោង មូលនិធិ ឃុំ -​សង្កាត់ ឆ្នាំ ២០២០ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ត្រូវបានបើកសំណើដេញថ្លៃ ចំនួន ៥​គម្រោងនា​ព្រឹក ថ្ងៃ ទី ៤ ខែកញ្ញា ឆ្នាំ ២០២០ នៅ សាលា ស្រុក ស្ទឹងត្រង់ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និងលោក ជៀម វុត្ថា អភិបាល រង ស្រុក ស្ទឹងត្រង់ ដោយ មាន ការ ចូលរួម ពី គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។

​គួរ បញ្ជាក់ ផង ដែរ ថា គម្រោង ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ ខាង លើ នេះ គឺមាន ផ្លូវ ចំនួន ៥​ខ្សែ ដែល ត្រូវ ស្ថាបនា ជូន ប្រជាពលរដ្ឋ ប្រើប្រាស់ ក្នុង នោះ មាន ១-​ឃុំ ទួល ព្រះ ឃ្លាំង សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង​២៤៥​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​០.១៥​ម៉ែត្រ នៅ​ភូមិ​ដូន​ទ័​រ និង ភូមិ​ថ្មី​។
២-​ឃុំ ព្រែកកក់ សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង​៧៣៤​ម៉ែត្រ ទទឹង​៤​ម៉ែត្រ នៅ​ភូមិ អូរ​ប្រាំ​ទី​២​។
៣-​ឃុំ ទួល សំបួរ ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង​២៤៣០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ នៅ​ភូមិ​ពោន​។
៤-​ឃុំ ដងក្តារ ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង​២០៣០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ នៅ​ភូមិ ថ្មី​។
៥-​ឃុំ អូរ ម្លូ សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង​៤៣៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ នៅ​ភូមិ ខ្ទួយ​១ និង ភូមិ​ខ្ទួយ​៤ ៕​