អាជ្ញាធរខេត្ត​បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អោយ​ពលរដ្ឋ​មូលដ្ឋាន​ឱ្យ ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ពេល​ជួប​គ្រោះរាំងស្ងួត​

ដោយ៖ លោក ធឹ​ម ​សារ៉ន

ក្រោយ​មាន​សារាចរ​ណែនាំ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តីពី​ការរក្សា​ទឹក​ទុក​ប្រើប្រាស់ អាជ្ញាធរខេត្ត​បាន​បែងចែក​ភារកិច្ច​ជាបន្ទាន់ ដល់​ថ្នាក់ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ ឲ្យ​ចុះ​តាម​គោលដៅ ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជាពិសេស​តំបន់​ប្រឈម​ទៅនឹង​ការខ្វះ​ទឹក​ប្រើប្រាស់ នេះ​បើតាម​ការ​អោយដឹងពី​លោក ឡោ ភារ​ម្យ ប្រធានការិយាល័យ​ទឹកស្អាត​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម​។​

​លោក​ឡោ​ភា​រម្យ​មាន​ប្រសា​ស​ន៏​បែបនេះ​នៅក្នុង​ខណៈដែល​លោក​ចូល​ជា​វាគ្មិន​ក្នុង​កម្មវិធី​វិទ្យុ​ជាតី​ភ្នំ​ប្រុស​ភ្នំ​ស្រី​ដែល​ពិភាក្សា​លើ​ប្រធានបទ​« កា​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង​»​។ លោ​កថា​យោងតាម​ការ​ព្យាករ ក៏ដូចជា​ស្ថានភាព​ជាក់ស្ដែង បានបង្ហាញ​យ៉ាងច្បាស់​ថា ក្នុង​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់ បាន​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត អែល នី​ណូ ( El Nino ) ដោយបាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជា ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង រដូវវស្សា​មកដល់​មាន​សភាព​យឺតយ៉ាវ របាយ​ទឹកភ្លៀង មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា​របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង ពិសេស​ជំនន់​មានតែ​មួយ​លើក ហើ​បន្ទាប់មក​ក៏បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត​មួយ​ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈកាល​កន្លងមក​។​

​លោក​បាន​អោយដឹងទៀតថា​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​២០១៩-២០២០ គឺអាច​ធ្វើ​បានតែ​១​ដង​ប៉ុណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី​២ បានទេ បើទោះបីជា​ទឹក នៅតាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​លោក​មានប្រសាសន៍​ប​ន្តែ​ម​ទៀតថា ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ មន្ទីរ​ធនធាន​ទឹកបាន​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវវស្សា​ចំនួន ១.២៣១​ហិច​តា នៅ​ឃុំ​សំរោង ស្រុក​ព្រៃឈរ និង​នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី សន្ធរ ។