ដោយ៖ សុខ សីលា
បន្ទាប់ពីទទួលបានព័ត៌មានថាស្ត្រីដែលជាមន្ត្រីរាជការបំរើការងារនៅមន្ទីរ កិច្ចការនារី ខេត្តកំពង់ចាមបានសម្រាលកូនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និង ជាប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និង នាំយកថវិការទៅប្រគល់ជូន នៅមន្ទីរពេទ្យខេត្តកំពង់ចាម នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។
លោកជំទាវ ប៉ាង ដានី បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែគិតគូរ និងយកចិត្តទុកដាក់ទៅលើសុខទុក្ខ និងជីវភាពរសនៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនមានការរើសអើងនោះឡើយ។ ជាក់ស្ដែងនៅថ្ងៃនេះក្រោយទទួលបានព័ត៌មានភ្លាម លោកជំទាវ និងក្រុមការងារបានឆ្លៀតឱកាសពីបំពេញការងារស្នូលរួមជាមួយក្រុមការងារបានមកសួរសុខទុក្ខនិងនាំយកថវិកាចំនួន ៨០០,០០០រៀលដែលជាថវិការបស់សមាគមនារីនិងសប្បុរសជនមកប្គល់ជូនដល់មន្ទីរពេទ្យតែម្តង។
លោកជំទាវមានប្រសាសន៏បន្តទៀតថាថវិកាដែលបានយកមកប្រគល់ជូននៅពេលនេះថ្វីត្បិតតែមិនច្រើនតែអាចជួយសម្រាលបន្ទុកជីវភាពបានមួយរយៈ។ លោកជំទាវបានផ្តាំផ្ញើដល់លោកស្រីគង់សុជាតិនិងស្វាម៉ី ដែលទើបសម្រាលកូនត្រូវខិតថែរទាំសុខភាពទាំងម្តាយនិងកូនអោយបានល្អដោយប្រកាន់ភ្ជាប់តាមការណែនាំរបស់គ្រូពេទ្យ។
សូមបញ្ជាក់ថា លោកស្រី គង់ សុជាតិ ជាមន្ត្រីបំរើការងារនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាមហើយបានសម្រាលកូនប្រុសម្នាក់នៅយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។