ឯកឧត្ដម ហាន កុសល ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ចាម​នាំយក​ថវិកា​៣​លាន​រៀល​ជូន​ដល់​ក្រុម​រត់​សាយ​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​

នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្ដម ហាន កុសល ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ចាម និង​ជា​អភិបាលរង​ខេត្ត​បាន នាំយក​ថវិកា​ចំនួន ២​លាន​រៀល ដែលជា​អំណោយ​របស់​ឯកឧត្តម អ៊ុន ចាន់ ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម និង ស​.​ស​.​យ​.​ក ខេត្ត​បានផ្តល់​ថវិកា​ចំនួន ១​លាន​រៀល សរុប​៣​លាន​រៀល​ជូន​ដល់​លោក សាយ ក្នុង​យុទ្ធនា​ការរត់​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​។​

​ឯកឧត្ដម ហាន កុសល ក្នុងនាម​រដ្ឋបាលខេត្ត ក៏ដូចជា ស​.​ស​.​យ​.​ក ខេត្ត បានធ្វើការ​កោតសរសើ​រ​ខ្ពស់​ចំពោះ​ទឹកចិត្ត​សប្បុរស​ពោរពេញ​ដោយ​ស្មារតី​លះបង់​របស់​ក្រុម​រត់​សាយ​ដែល​ខំ​រត់​ធ្វើដំណើរ​ជាច្រើន​ខេត្ត​ដើម្បី​បុព្វហេតុ​ជួយ​ដល់​កុមារ​កម្ពុជា ព្រមទាំង​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុម​រត់​នេះ​បន្ត​នូវ​សកម្មភាព​មនុស្សធម៌​តាម​គ្រប់​រូបភាព​បន្ថែម​ថ្មីៗ​ទៀត​។ ខេត្តកំពង់ចាម​រង់ចាំ​ស្វាគមន៍ និង​សហការ​រីករាយ​ជានិច្ច​ទោះបី​ស្ថានភាព​បច្ចុប្បន្នកំពុងរ​ង​វិបត្តិ​កូ​វីដ​១៩​ក៏ដោយ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ក្រុមរ​ត់របស់​សាយ​បាន​រត់​ឆ្លងកាត់​ជាច្រើន​ខេត្ត​មកហើយ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ក្នុងនោះ​ក្រុម​រត់​នេះ​បានធ្វើ​ដំណើរ​ពី​ខេត្ត​ត្បូងឃ្មុំ​មកដល់​ខេត្តកំពង់ចាម​កាល​ពីយ​ប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ដោយមាន​ការទទួល​ស្វាគមន៍​ពី ស​.​ស​.​យ​.​ក ខេត្តកំពង់ចាម ព្រមទាំង​បាន​ចូលរួម​រត់​ជាមួយ​សាយ​ក្នុង​យុទ្ធនាការ​នេះ​ផងដែរ​។​

​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ ក្រុម​រត់​សាយ​នឹង​បន្តដំណើរ​តាម​ស្ពាន​ឬ​ស្សី​ឆ្លងទៅ​កោះ​ប៉ែន​រួច​បន្តដំណើរ​ទៅ​ខេត្តព្រៃវែង​ដែលជា​គោលដៅ​បន្ទាប់​។​