ចិន សារ៉ាត

កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អញ្ចើញចូលរួម កិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារសង្កេតការណ៍ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ។

លោកជំទាវ ប៉ាង ដានី មានប្រសាសន៍ថា កិច្ចប្រជុំ មានគោលបំណង ដើម្បី បូកសរុបលទ្ធផលការងារ បញ្ហាប្រឈម ចំណុចខ្លាំង ចំណុច ខ្សោយ និងសំណូមពរ របស់អ្នសង្កេតការណ៍ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលបានអនុវត្តសកម្មភាពការងាររយៈពេល ១៨ថ្ងៃ មានសមាសភាពចូលរួមសរុប ២៣រូប ៕

