អ្នកតំណាងរាស្ត្រកំពង់ចាមអញ្ជើញចុះចែកសាំងជូនប្រជាកសិករក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ សម្រាប់បន្តបូមទឹកដាក់ស្រែ


​ដោយមើលឃើញពីការលំបាក និងសំណូមពរពីប្រជាពលរដ្ឋតាមរយៈមេភូមិ មេឃុំ និងអជ្ញាធរស្រុក នៅថ្ងៃទី០៥កុម្ហៈឆ្នាំ២០២៤នេះឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល និងឧបត្ថម្ភសាំងជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន៩៥គ្រួសារ នៅភូមិដូន្តោ ឃុំសំពងជ័យ ស្រុកជើអព្រៃ ខេត្តកំពង់ចាម ដែលស្មើទៅនឹងផ្ទដៃដីស្រូវប្រាំង ចំនួន១១៥ហិកតា ហើយចំពោះបណ្តាភូមិផ្សេងៗទៀត ឯកឧត្តមអ្នកតំណាងរាស្ត្រនឹង បន្តចុះពិនិត្យបន្ថែមទៀតទៅតាមលទ្ធភាពជាក់ស្តែង បើទោះ បីការឧបត្ថម្ភសាំងនាពេលនេះ មានតិចតួចក្តី ប៉ុន្តែជាការចែករំលែកដើម្បីជួយ ទៅដល់បង ប្អូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសនះ ដែរឯកឧត្តម លន់ លឹមថៃ បានជម្រាបជូនថាយោងតាម អាកាសធាតុមានការប្រែប្រួល និងមានភាពខ្វះខាតទឹក ប៉ុន្តែក្នុងនាមអភិបាលខេត្តកំពង់ចាម រួមទាំងថ្នាក់ដឹកនាំផ្សេងៗទៀតគឺតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាខ្វះខាតសម្រាប់ស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានថ្លែងអំណរ គុណ ដល់អជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាល្អ ជួយសម្រួលបង្ហូរទឹក ដែលមាន ប្រភពទឹកពីអូរដាទឹកឆា ស្រុកព្រៃឈរ និងបានជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋបាន ជាច្រើនឃុំផ្សេងៗទៀតដែលជួបបញ្ហាខ្វះខាតទឹកនេះផងដែរ។

ទន្ទឹមនេះដែរ ឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបាន ផ្តាំផ្ញើរពលរដ្ឋអោយបន្តគាំទ្រ និងជឿជាក់លើគណបក្សប្រជាជន និងគាំទ្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបានណែនាំដល់អជ្ញាធរពាក់ព័ន្ធត្រូវបន្តខិតខំ បម្រើសេវា ជូនប្រពលរដ្ឋ និងការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ៕