អាជ្ញាធរ​ស្រុក​កោះសូទិន នាំ​អំណោយ​ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់ជូន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ

នួន សត្យា

(​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ​២០២១ អភិបាល នៃ​គណៈ​អភិបាលស្រុក​កោះសូទិន លោក​យី វណ្ណៈ​អមដំណើរ​ដោយ លោក​អភិបាលរង​ស្រុក លោក​លោកស្រី​ការិយាល័យ​ជំនាញ​ស្រុក​លោក​មេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍ មេភូមិ​បាន​នាំយក​អំណោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កោះសូទិន ចែកជូន​គ្រួសារ​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៦​គ្រួសារ នៅក្នុង​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​ខេត្តកំពង់ចាម ។

​អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​នាពេលនោះ​មាន​៖ ភូមិ​ថ្មី ២ គ្រួសារ​, ភូមិ​ក្រពើ​គម ១ គ្រួសារ ,​ភូមិ​ពង្រ ១ គ្រួសារ​, ភូមិ​ផ្សារ​ថ្មី ៦ គ្រួសារ​, ភូមិ​ជី​ហែ ២ គ្រួសារ​
​និង​ភូមិ​ទួល​ក្តុល ៤ គ្រួសារ ។
​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទទួលបាន​ក្នុង​គ្រួសារ​នីមួយៗ រួមមាន​៖ អង្ករ ២៥ គីឡូ​,​អង្ករ​សុខភាព ១​កេស​, មី ១​កេស​, ទឹកត្រី ១​យួ​, ទឹក​អ៉ី​វ​ស៊ីវ ១​យួ​, ត្រីខ ១​យួរ​, ទឹក​សុទ្ធ ១​យួ​, ម៉ាស ១​ប្រអប់​៕​