កសិករ ដាំពោត ក្រហម មាន ពេល គ្រប់គ្រាន់ ក្នុងការ ប្រមូល ផល ខណៈ ស្ថានភាព ទឹកទន្លេ មេគង្គ ខេត្តកំពង់ចាម បាន បន្ត ស្រក ចុះ ទៀត ត្រឹម កំពស់ ៩,៥៧ ម៉ែត្រ

រូបថត ការិយាល័យ ភ្នាក់ងារ សារព័ត៌មាន កម្ពុជា AKP

*** បើតាម កសិករ ដាំពោត ក្រហម ក្នុង ឃុំ កោះ មិត្ត ស្រុក កំពង់សៀម និង ឃុំ កោះសូទិន ស្រុក កោះសូទិន បាន ឲ្យ ដឹងថា ពួកគាត់ មាន ពេលវេលា គ្រប់គ្រាន់ ក្នុងការ ប្រមូល ផល ពោត បាន ទាន់ពេលវេលា ខណៈដែល ទឹកទន្លេ បាន ស្រុក ចុះ មកវិញ ជាច្រើន ថ្ងៃ ។

បើតាម របាយការណ៍រ បស់ មន្ទីរ ធនធានទឹក និង ឧ ត្តុ និយម ខេត្តកំពង់ចាម បានបញ្ជាក់ នៅ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២១ នេះ ថា ស្ថានភាព កំពស់ ទឹកទន្លេ មេគង្គ បាន ស្រក ចុះ បន្តិចទៀត ត្រឹម កម្រិត ៩,៥៧ ម៉ែត្រ ធៀប ទៅនឹង ថ្ងៃ ម្សិលមិញ ទឹក ស្រក ០,២៩ ម៉ែត្រ កំពស់ ទឹក នាពេលនេះ បើ ធៀប ទៅនឹង ឆ្នាំ កន្លងទៅ ទឹក មាន កំពស់ ៥,៨៩ ម៉ែត្រ ។

សូមបញ្ជាក់ថា ជា រៀងរាល់ឆ្នាំ រដ្ឋបាលខេត្ត កំពង់ចាម តែងតែមាន ផែនការ ជួយសង្គ្រោះ ទៅដល់ បងប្អូន ប្រជាពលរដ្ឋ តាម រូបភាព ផ្សេងៗ ដូចជា ជួយ រុះរើ ផ្ទះ ដែល ទទួលរង ដោយ ការ បាក់ ច្រាំងទន្លេ ជម្លៀស ប្រជាពលរដ្ឋ និង សត្វពាហនៈ ទៅកាន់ ទីទួល សុវត្ថិភាព និង ណែនាំ ដល់ ប្រជាពលរដ្ឋ ត្រូវ ថែទាំ សុខភាព ពោលគឺ ទទួលទាន ទឹក ដាំ ពុំ និង រស់នៅ ស្អាត ជាពិសេស ការពារ ក្មេង តូចៗ កុំ ឲ្យ លង់ទឹក ស្លាប់ ដោយ ឪពុកម្តាយ មិនដឹង រួមទាំង វិធានការ ផ្សេងៗ ទៀត ។