អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម នាំយក​ថវិការ​និង ប្រគល់​សម្ភារៈ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដល់​សាលាបឋមសិក្សា​ស្យា​បឹង​វែង និង​សាលាឃុំ ចំនួន​០២​នៅ​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​

អត្ថបទ៖​ ធឹម សារ៉ន

ដើម្បី​រួមចំណែក​បណ្តុះ​វប្បធម៌​អាន របស់​សិស្សានុសិស្ស និង​ជួយ​ពង្រឹងគុណភាព​វិស័យ​អប់រំ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២១ នេះ លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ ខុង ស៊ុន​អេង លោកជំទាវ កុល ធា​រិ​ន លោកជំទាវ​លន​សូ​ម៉ា​នី អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ចាម រួមជាមួយ ព្រមទាំង សហការី និង​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​អាហារ​ដ្នា​ន​ស្មៅ​ទ្លេ បាន នាំយក​ថវិការ ២​លាន​រៀល ជួលជុល​បណ្តា​ល័យ សិក្សា ស្យា​បឹង​វែង និង ប្រគល់​សម្ភារៈ​មួយចំនួន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ។​

​នាឱកាស​នោះ លោកជំទាវ ស្រី គឹម​ឆ​យ អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ចាម មានប្រសាសន៍ថា ដោយ​មើលឃើញ ពី​ភាព​កង្វះ​ខាត់ សម្ភារៈ​មួយចំនួន និង សៀវភៅ​ជាដើម សម្រាប់​ឱ្យ​សិស្សានុសិស្ស​សិក្សា​ស្រាវជ្រាវ​បន្ថែម ក្រោយពី​ទំនេរ​ពី​ម៉ោង​សិក្សា ។​លោកជំទាវ​ផ្ទាល់ ក៏ដូចជា លោកជំទាវ ជា​អ្នកតំណាងរាស្ត្រ​ដូចគ្នា រួមជាមួយ និង​សប្បុរសជន​នានា បាន​បរិច្ចាក​នូវ​ធន​ធាន​ផ្ទាល់ខ្លួន ដើម្បី​អភិវឌ្ឍន៍​ឲ្យ បណ្តា​ល័យ​មួយ​នេះ ក្លាយជា​កន្លែង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​យុវជន និង​កុមារ​ក្នុង​តំបន់​នេះ​។​លោកជំទាវ មាន​ប្រសា​ន៍ ប​ន្តែ​ម​ថា ទន្ទឹមគ្នានេះ បាន​អំពាវនាវ​សុំ​សៀវភៅ មិន​ថា​ចាស់ ឬ​ថ្មី​ទេ ដើម្បី​ដាក់​នៅក្នុង​បណ្ណាល័យ ។​

​ឆ្លៀត​ក្នុង​ឱ​កា​នោះ អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តកំពង់ចាម ព្រមទាំង សហការី បាន​បន្ត នាំយក​ថវិការ អាវយឺត ៥០ និង ប្រគល់​សម្ភារៈ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដល់​សាលាឃុំ ចំនួន​០២​ឃុំ មាន​ព្រែក​ដំបូក ចំនួន ៤០០,០០០​រៀល និង​ឃុំ​បារាណ៍​ទទួលបាន ថវិការ​២០​ម៉ឺន​រៀន ម៉ាស់​ចំនួន ៥០​ម៉ាស និង​ជែ​ល​។​