
ឯកឧត្តមវេជ្ជៈបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ ចាមបានផ្តាំផ្ញើរនិងជម្រុញដល់ក្រុមគ្រូពេទ្យត្រូវពង្រឹងនូវសមត្ថភាពជំនាញអោយកាន់តែធន់ រឹងមាំ រហ័សរហួន ឈ្លាសវៃក្នុងការគ្រប់គ្រងបញ្ហាជំងឺ ឈានទៅកាត់បន្ថយអត្រា មរណៈភាព នៅតាមមន្ទីរពេទ្យ និងប្រកាន់ឲ្យខ្ជាប់ខ្ជួននូវក្រមសីលធម៌វីជ្ជាជីវៈគ្រូពេទ្យ។ ការបញ្ជាក់ខាង លើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម គីមសួរ ភីរុណ បានអញ្ជើញចូលរួមជាកិត្តិ យសក្នុងពិធីការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៤ ដែលពិធីនេះបានធ្វើឡើងក្នុងមន្ទីរ សុខាភិបាលខេត្តកំពង់ចាមនាថ្ងៃទី០៦ខែតុលាឆ្នាំ២០២២នេះដោយមានការចូលរួមឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈវីដេអីរ ខនហ្វឺរិន{video conference} និងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ រួមទាំងក្រុមពេទ្យដែលបានចូលរួមផ្ទាល់ និង តាមប្រព័ន្ធវីដេអីរ ខនហ្វឺរិន{video conference}។


ឆ្លៀតក្នុងឱកាសនេះឯកឧត្តមគីមសួរភីរុណក៏បានមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋ មន្ត្រីក្រសួងសុខាភិបាល ក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិដែលបានយកចិត្តទុកដាក់គិតគូរ តម្រែតម្រង់ទិសដល់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត អោយបំពេញបេសកកម្ម និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់សីលធ៌ម វិជ្ជាជីវៈ សមត្ថភាពជំនាញ ធានាបាននូវការផ្ដល់សេវាប្រកបដោយគុណភាព សុវត្ថិភាពឈានទៅទទួលបានជំនឿកក់ក្តៅ ទំនុកចិត្តអំពីអ្នកជំងឺនិងអតិថិជន។ឯកឧត្តមបន្តថាតាមរយៈរបាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ចាមបានបញ្ជាក់ថាជារាងរាល់ឆ្នាំគឺទទួលបាននូវមន្ត្រី សុខាភិបាលក្របខណ្ឌ័ថ្មី មន្ទីរបានរៀបចំសិក្ខសាលាតម្រង់ទិសដល់មន្ត្រីសុខាភិបាលក្រប ខណ្ឌ័ថ្មីទាំងនោះដែលមានប្រធានបទទាក់ទងនឹងការចុះបញ្ជីកាគណៈគ្រូពេទ្យផងដែរមុននឹងចូលបំរើការងារនៅតាមមន្ទីរពេទ្យនានាក្នុងខេត្ត។ម្យ៉ាងវិញទៀតក៏បានណែនាំដល់ប្រធានការិយាល័យសុខាភិបាលស្រុកសហការជាមួយអាជ្ញាធរស្រុក ឃុំ ប្រមែប្រមូលគ្រូ ពេទ្យក្នុងដែន សមត្ថកិច្ច អោយសុំចុះឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យដោយមិនអោយមានសេសសល់ក្នុងភូមិ សាស្ត្រខេត្តកំពង់ចាម និងត្រូវសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ៕

