ឯកឧត្តម អ៊ុន ចាន់​ដា ៖ សម្តេច តេ​ជោ បានផ្ដល់​ផ្លូវ​កៅស៊ូ​ប្រវែង​ជាង​៣០០០​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​

លឹម ប៉ៃលិន

​កំពង់ចាម : ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ចំនួន ២​ខ្សែ ប្រវែង ៣.១៨៥​ម៉ែត្រ ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម នា​ព្រឹក ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ដោយមាន​ការ ស្នេ​ី​សុំ​ពី អាជ្ញាធរ មូលដ្ឋាន សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ឯកភាព ផ្តល់ ផ្លូវ កៅស៊ូ ចំនួន ២​ខ្សែ ដេ​ី​ម្បី សម្រួល ដល់ ជីវភាព រស់ នៅ របស់ បងប្អូន ប្រជាពលរដ្ឋ តាម រយៈ ការ ដឹកជញ្ជូន កសិផល ទៅ កាន់ ទីផ្សារ និង ងាយស្រួល ក្នុង ការ ធ្វើ ដំណើរ ផងដែរ ។

​ក្នុង ឱកាស​នោះ ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងថា តាម រយៈ​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ មនុស្ស ទឹក ភ្លើង និង ផ្លូវ ជាក់ស្ដែង ថ្ងៃ នេះ យើង បាន ទទួល ផ្លូវ កៅស៊ូ ២​ខ្សែ ដែលមាន​ប្រវែង ៣.១៨៥​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ចាប់ពី​ចំណុច​ភូមិ​ចំការ​ខ្ពប ត​ភ្ជាប់​ទៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល ស្រុក​កំពង់សៀម គឺ ត្រូវ ស្ថាបនា ត្រឹម រយៈពេល ៤​ខែ ប៉ុណ្ណោះ​។ នៅពេល ដែល ស្ថាបនា រួច សូម បងប្អូន ប្រជាពលរដ្ឋ ប្រេ​ី​ប្រាស់ ផ្លូវ នេះ ដើម្បី ប​ង្កេ​ី​ន ប្រាក់ ចំណូល​ចូល ក្នុង គ្រួសារ ហើយ ត្រូវ ចូលរួម​ជួយ ថែរក្សា ឲ្យ បាន យូរអង្វែង​ផង​។ ក្រៅពី នោះ សូម​បងប្អូន ចូលរួម គាំទ្រ ដល់ អាជ្ញាធរ​យេ​ី​ង ដេ​ី​ម្បី បន្ត ការ អភិវឌ្ឍន៍ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ក៏ដូចជា សមិទ្ធផល​ថ្មីៗ ជាច្រើន ទៀត ។

​ជាមួយគ្នា នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវអនុវត្ត​ឲ្យ​បាន ខ្ជាប់ខ្ជួន នូវ​វិធានការ ៣​ការពារ ៣​កុំ និង​២​ចូលរួម តាម ប្រសាសន៍ ណែនាំ របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ជាពិសេស ត្រូវ កែប្រែ​ទម្លាប់​នៃ​ការរស់នៅ ឲ្យ សមស្រប​ទៅតាម​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​នូវ​វិធានការ​អនាម័យ​តាម​ការ ណែនាំ របស់​ក្រសួងសុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ក្រុមគ្រួសារ និង​សហគមន៍​ជៀស​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ហេ​ី​យ សូមកុំ ឲ្យ មាន ការ អៀនខ្មាស បេ​ី​សិន​ជាមាន​សមាជិក ក្នុង គ្រួសារ​ដែល សង្ស័យ ថា​វិជ្ជមាន កូ​វីដ -១៩ នោះ សូម ប្រញាប់ រាយការណ៍ ទៅ អាជ្ញាធរ មូលដ្ឋាន ឬ បញ្ជូន គាត់ ទៅ កាន់ មន្ទីរពេទ្យ ភ្លាមៗ ដេ​ី​ម្បី ធ្វើ ការ ព្យាបាល ឲ្យ ទាន់ពេលវេលា និង ដាក់ ផែនការ ទប់ស្កាត់ កុំ​ឲ្យ រីក រាលដាល បន្ត ផងដែរ ៕​