ផ្លូវ​ដែលមាន​ប្រវែង​ជាង​៣​ពាន់​ម៉ែត្រ ត្រូ​អាជ្ញាធរ​បាន​បើក​ការដ្ឋាន​សាងសង់

ធឹម សារ៉ន

​នា​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ​២០១២ ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ចំនួន​០២​ខ្សែ ដែលមាន​ប្រវែង ៣.១៨៥​ម៉ែត្រ ទទឹង​០៦ ម៉ែត្រ ដែល​ភ្ជាប់​ពី​ផ្លូវ​លេខ​៥១ នៅ​ភូមិ​ចម្ការ​ខ្ពប ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម បាន​បើក​ការដ្ឋាន​សាងសង់ ។ ពិធីបើកការដ្ឋាន​ផ្លូវ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការដឹកជញ្ជូន និង​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ព​ន ឯកឧត្តម​អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​

​ឯកឧត្តម​ថ្លែង​ឲ្យ​ដឹងថា​៖​តាម​យុទ្ធសាស្ត្រ​ចតុកោន របស់​រាជ​រដ្នា​ភិ​បាល​ដែល​បាន​បាញ់​ឆ្ពោះទៅ​ការលើកកម្ពស់​សុខមាលភាព សង្គម​ដែល​បានកំណត់​យក់​ស្នូល​ជា​អតិ​ភាព​ចំនួន​៤៖​ទី​ធនធានមនុស្ស ទី​២៖​ភ្លើង ទី​៣៖​ទឺ​ក ទី​៤៖​ផ្លូវ ។​

ជាដំបូង​ឡើយ តាម​យុទ្ធសាស្ត្រ​ចតុកោន របស់​រាជ​រដ្នា​ភិ​បាល​ជ្រើសរើស​ផ្លូវ​ជា​អាទិភាព ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ គឺ​ជ្រើសរើស​ធនធានមនុស្ស អទិភាព​មុនគេ ដែល​ផ្តោត​សំខាន់ លើ​ការបណ្តុះបណ្តាល ធនធានមនុស្ស បង្កើន​នូវ​ការយល់ដឹង​ដើម្បី​បង្កើន​នូវមុខ​របប​ចិញ្ចឹមជីវិត​ក្នុង​គោលបំណង់ លើក កម្ពស់​ជីវភាព​គ្រួសារ ក៏ប៉ុន្តែ ត្រូវ​ផ្សារភ្ជាប់​គ្នា​ជា​រឿ​មួយ​ដែល​ចាំបាច់​បំផុត​ដែល​ពាក់ព័ន​តម្រូវការ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាព​រដ្ន​។

​ដូច្នេះ ផ្លូវ​ចំនួន​២​ខ្សែ ដែលមាន​ប្រវែង ៣.១៨៥​ម៉ែត្រ​នេះ​ពិតជា​បំពេញ​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ន​ក្នុងការ​ធ្វើដំណើរ​។​ហើយ​នេះ​សមិទ្ធផល​ថ្មី​មួយទៀត រដ្ឋបាលខេត្ត​សម្រាប់​ផ្តល់ជូន​ដល់​ប្រជាព​រដ្ន​របស់​យើង​នៅក្នុង​សង្កាត់​សំបួរមាស ហើយ​ផ្លូវ​នេះ និង​សាងសង​រួចរាល់​យ៉ាងយូ​បំផុត​ប្រើ​រយៈពេល​៤​ខែ ។​

​ក្នុងគណៈ​ពេលវេលា​នោះ ឯកឧត្តម​សូម​ណូ​ម​ពរ និង​សូម​ការ​អធ្យាស្រ័យ ពី​សំណាក់​ប្រជាព​រដ្ន​ដែលមាន​លំនៅដ្ឋាន​នៅតាម​ដងផ្លូវ​សូម​ចូលរួម​ជាមួយនិង​អាជ្ញាធរ កង​វិ​ស្វ័ក​ម្ម នៅពេល​ស្ថាបនា​ទៅ​មាន​ប៉ះពាល់ ឫ​ក្បាលដី​បងប្អូន​ប​ន្តិ​បន្តួច សូមអោយ​មានការ​យោគយល់ ស​ម្រ​ប់​សម្រួល​ដោយ​សន្តិវិធី ធ្វើ​យ៉ាង​ឲ្យ​ការអភិវឌ្ឍន៍​ផ្លូវ​របស់​យើង ស្រប់ទៅតាម​ទំហំ​បច្ចេកទេស នៅក្នុង​សន្យា សាងសង ។​ប្រសិន​មិនមាន​ការចូលរួម​ពី​បងប្អូន​ប្រជាព​ដ្ន​នោះទេ ការសាងសង​ផ្លូវ​នេះ មិនបាន​ស្អាត និង​ការ​ភិ​វឌ្ឍន៍​ក្នុង​របស់​យើង​មិនបាន​ល្អ​ដែរ​។​

​ឧត្ដម​មាន​ប្រា​សាសន៍​ផ្តាំផ្ញើរ ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ ការពារ​ខ្លួន​ប​ន្តែ​ម​ទៀត​ដើម្បី ជៀសអោយផុត​ពី​ការឆ្លង ជំងឺ​កូ​វីដ​-១៩ ដោយ​មកដល់ពេលនេះ​ភាគរយ​នៃ​អ្នក​ដែល​ផ្ទុក​កូ​វីដ​១១៩ មាន​កាន់តែច្រើន ហើយ​មេរោគ​ក៏​កាន់តែ​កាច​សហាវ អត្រា​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​កាន់តែ​កើនឡើង​ផងដែរ សូមកុំ​គេចវេស​ពី​ការធ្វើ​តេស ហើយ​ភ្ញាក់រឭក​នាំគ្នា​ទៅធ្វើ​តេស​រក​មេរោគ​ហើយ​កុំ​សម្ងំ​ខ្លួន​រស់នៅ​ដោយ​ផ្ទុកមេរោគ ពីព្រោះ​នោះ​គឺជា​ទង្វើ​ដ៏​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង សុខភាព​យើង​ខ្លួន​ក្រុមគ្រួសារ យើង​និង​អ្នកដទៃ​។​ដូច្នេះ​បង​ប្អូ​ប​ប្រជាព​រដ្ន ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ” ៣​ការពារ និង ៣​កុំ ” ពិសេស ការលាង​សម្អាត​ដៃ​ជាប្រចាំ​, ពាក់​ម៉ាស់ , រក្សា គម្លាត​សុវត្ថិភាព​បុគ្គល តាម​ការណែនាំ​រដ្ឋាភិបាល​និង របស់​ក្រសួងសុខាភិបាល ក្នុងដំណាក់កាល នៃ​ការឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នេះ​។