ព្រះគ្រូ ធម្មធរ ស្រុក​កោះសូទិន បានប្រគល់​ម៉ា​ស៉ី​ន បាញ់​អាល់កុល​មួយគ្រឿង ប្រគល់ជូន​ដល់​វិទ្យាល័យ​មង្គល ហ៊ុន សែន ម​មហាសៀក ដើម្បី​រួមចំណែក​ទប់ស្កាត់​ជំងឺ កូ​វីដ​១៩

អត្ថបទ៖ នួន សត្យា

ដើម្បី​រួមចំណែក​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​១៩​តាម​សាលារៀន នា​ព្រឹក ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២០ ព្រះគ្រូ រតនៈ ញា​ណោ ប៉ាក់ សំអាត ធម្មធរ អនុគណ​ស្រុក​កោះសូទិន និង​ជា​ព្រះចៅអធិការ​វត្ត​មហាខ្ញូង ក្នុងស្រុក​កោះសូទិន បានប្រគល់​ម៉ា​ស៉ី​ន បាញ់​អាល់កុល​មួយគ្រឿង និង​សម្ភារៈ សិក្សា ជូន​ដល់​វិទ្យាល័យ​មង្គល ហ៊ុន សែន មហាសៀក និង​បឋមសិក្សា​មហាខ្ញូង ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

​ស្ថិតក្នុង​ឱកាស​នោះ ព្រះគ្រូ​រតនៈ​ញា​ណោ​ណោ ប៉ាក់ សំអាត ធម្មធរ អនុគណ​ស្រុក​កោះសូទិន និង​ជា​ព្រះចៅអធិការ​វត្ត​មហាខ្ញូង បាន​មាន​សង្ឃដីកា​ថា ស្រប​ពេលដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានអនុញ្ញាត​ឲ្យ​សិស្សានុសិស្ស ចូលរៀន​សាកល្បង​ដំណាក់កាល​ទី ២ និង​មានការ​ណែនាំ ទៅដល់​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អនុវត្ត​វិធានការ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​នៅតាម​សាលារៀន ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​មាន​រលក​ទី ២ ឆ្លងតាម​សហគមន៍ ។

​ហេតុដូច្នេះ​ហើយ​នៅ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​ចូលរៀន​របស់​សិស្សានុសិស្ស ទើប​ព្រះអង្គ បានប្រគល់​ជូន​ម៉ា​ស៉ី​ន​បាញ់​អាល់កុល​មួយគ្រឿង ជូន​ដល់​វិទ្យាល័យ​មង្គល ហ៊ុន សែន មហាសៀក និង​បាន​ចែក​ម៉ាស់ ទឹក​អាល់កុល និង​សម្ភារ​:​សិក្សា​រួមមាន​៖ សៀវភៅ ប៊ិច ដល់​សិស្សានុសិស្ស ផងដែរ​។​