ឯកឧត្តម ខ្លូត ផន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

(កំពង់ចាម)៖ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនេះបានធ្វើឡើង នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមហេង វណ្ណី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តមគណៈអភិបាលរង និងលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

សូមបញ្ជាក់ថាសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី ៥៧ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាពេលនេះមានរបៀបវារៈ ៣ គឺ៖ 

*ទី១ ៖ ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

*ទី២ ៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែមករា និងទិសដៅការងារប្រចាំខែកុម្ភៈឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។

*ទី៣ ៖ បញ្ហាផ្សេងៗ ៕