ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​នាំយក​អំណោយ​របស់ ឯកឧត្តម នានា​យ​ឧ​ត្ត​ម​សេនីយ អគ្គស្នងការ នគរបាល ជាតិ ឧបត្ថម្ភ ដល់​កងកម្លាំង​នៅតាម​បណ្ដាល​ការិយាល័យ​មួយចំនួន​

នួន សត្យា

(​កំពង់ចាម​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែកក្កដា ឆ្នាំ ២០២១ លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត កំពង់ចាម អញ្ជើញ ជួប​សួរសុខទុក្ខ​កងកម្លាំង និង​បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ នគរបាល ជាតិ នូវ​ថវិកា ម៉ាស ជែ​ល និង​គ្រឿងឧបភោគ បរិភោគ មួយចំនួន ឧបត្ថម្ភ ដល់​កងកម្លាំង​នៅតាម​បណ្ដាល​ការិយាល័យ​មួយចំនួន ដែល​កំពុង​បំពេញភារកិច្ច ។

​តាម​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានប្រគល់​ចូល​នោះ​មានដូចជា ការិយាល័យ អន្តរាគមន៍ និង​តម្រួត​បទបញ្ជា , ការិយាល័យ បង្ការ និង​ពន្លត់​អគ្គិភ័យ , ការិយាល័យ ផ្សព្វផ្សាយ អប់រំ និង​ការិយាល័យ​បណ្ដុះបណ្ដាល សរុប​ជា​ថវិកា ទាំងអស់ ចំនួន ២,៧០០,០០០​រៀល ។​

​បន្ទាប់ មក​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏ បាន​អញ្ជើញ បន្ត ចុះ​ត្រួតពិនិត្យ ការសាងសង់​អាគារ​សាលប្រជុំ​ថ្មី របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស ដែល​សាងសង់​សម្រេចបាន ៨៥​ភាគរយ និង​ជំរុញ​ឲ្យ​បាន​រួចរាល់​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ ។ ដោយ​ការកសាង​នេះ ក្រោម​ការ​ផ្ដួច​ផ្ដេ​ី​ម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ នគរបាល ជាតិ ឯកឧត្ដម អភិបាល ខេត្ត កំពង់ចាម លោក ឧត្ដមសេនីយ៍ ស្នងការ លោក​អធិការ -​អធិការ រង និង​សហការី ព្រមទាំង​សប្បុរជន​នានា ។

​បន្ត ពី​នោះ ទៀត លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក៏ បាន ច​ចុះសួរសុខទុក្ខ​កងកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ខ្ចៅ និង​ប៉ុ​ស្ត៍ ស្ដៅ នៃ​អធិការដ្ឋាន នគរបាល ស្រុក កងមាស និង​បាន​ណែនាំ​អំពី​ការអនុវត្ត​លេ​ី​ការងារ​ជំនាញ​ថ្នាក់មូលដ្ឋាន ព្រមទាំង​ណែនាំ​ឲ្យ​ពង្រឹង​លេ​ី​វិធានការ​សុខាភិបាល ពិសេស វិធានការ បី​កុំ បី​ការពារ ដេ​ី​ម្បី​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល ជំងឺ​ដ៏​កាច​សាហាវ កូ​វីដ -១៩ ក្នុង សហគមន៍ ផង ដែរ ៕​