សមត្ថកិច្ចនិងមន្ត្រីជំនាញ បានត្រៀមផែនការទុកជាមុន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង

អត្ថបទដោយ៖ លោក ធឹម សារ៉ន

តាមប្រសាសន៍របស់អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាពេលថ្មីៗនេះ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធ ត្រូវត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ទោ យ៉ាន់ សុវណ្ណរ៉ា នាយរងការិយាល័យអន្តរាគមន៍និងតម្រួបទបញ្ជានៃស្នងការដ្នាននគរបាលខេត្តកំពង់ចាម។


លើកឡើងបែបនេះធ្វើឡើង នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ លើប្រធានបទ «ការត្រៀមបង្កានិងឆ្លើយតបគ្រោះ មហន្តរាយបាក់ស្រុកច្រាំងទន្លេ» លោកវរសេនីយ៍ទោបន្តថាដើម្បីធានាសុវត្ថិភាពជូនប្រជាពរដ្នរងគ្រោះ ដោយគ្រោះមហន្តរាយទឹកជំនន់ និងបាក់ស្រុកច្រាំងទន្លេ កើតឡើងនាឆ្នាំនេះ ស្នងការខេត្តកំពង់ចាមបានរៀបចំប្រមូលផ្តុំកម្លាំង ត្រៀមសម្ភារៈ និងមធ្យោបាយ នៅស្នងការរដ្នាននគរបាលខេត្ត និងអិការដ្នាននគរបាលក្រុង ស្រុក ដែលប្រឈមទឹកជនលិច និងបាក់ស្រុកច្រាំងទន្លេ ។


ក្នុងនោះបានជំរុញគ្រប់ប៉ុស្តិ៍ននគរបាល និងកម្លាំងជំនាញ នៅតាមអធិការដ្នាននគរបាលក្រុង ស្រុក និងជាប់ដងទន្លេមេគង្គ ដោយសហការជាមួយ អជ្ញាធរភូមិ ឃុំ សង្កាត់ ក្តាប់អោយបាន មុខសញ្ញារងគ្រោះ ដើម្បីអន្តរាគមន៍អោយទានពេលវេលា។


លោក ហ៊ុន សារី អនុវប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមមានប្រសាសន៍ថាមន្ទីរបានបង្កើននូវការផ្សព្វផ្សាយផ្តល់ព័ត៌មានព្យាករណ៍អាកាសធាតុរយៈពេលខ្លី និងវែងដល់ វិស័យដែលពាក់ព័ន្ធ។ ក្នុងនោះផ្សព្វផ្សាយភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិនិងផ្តល់ព័ត៌មានឲ្យដឹងមុន ដើម្បីមានវិធានការការពារនិងបង្ការគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយនឹងអាកាសធាតុដល់ប្រជាពរដ្នគ្រប់មជ្ឍដ្នាន ជាពិសេសដល់មូលដ្នានដែលងាយរងគ្រោះ។លោកបន្តថា នៅខេត្តកំពង់ចាមក៏មានស្ថានីយ៍ឧតុនិយមនិងជលសាស្រ្តជ្រោយថ្មកំពង់ចាម១កន្លែងដែលគ្រប់គ្រងដោយមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត។ ចំណែកនៅជើងស្ពានគីហ្សូណាមានបង្គោលកតាមដានកម្ពស់ទឹក និងក្តារខៀនព័ត៌មានបង្ហាញពីការប្រែប្រួលកំម្ពស់ទឹក ទន្លេមេគង្គមួយដែរ។


លោកបានបន្ថែមទៀតថា ដោយឡែកនៅតាមបណ្តោក្រុង ស្រុក ឃុំ សង្កាត់ និងភូមិមួយចំនួនក៏មានបង្គោលតាមដាន់កម្ពស់ទឹក ដែលបានកសាងដោយអង្កការមិនមែនរដ្នាភិបាល និងមានបណ្តាញសម្រាប់ស្រង់ បញ្ជូន ទទួល និងផ្សព្វផ្សាយតាំងពីថ្នាក់ជាតិរហូតដល់ភូមិ ដោយប្រកាសតាមរយៈវិទ្យុ ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុទាក់ទង និងតាមសារអេឡេត្រូនិចជាដើម ដើម្បីជ្រាប់ព័ត៌មាន និងធ្វើការប្រកាសអាសន្ននៅតាមតំបន់គោលដៅនីមួយៗ៕