អាជ្ញាធរខេត្តកំពង់ចាមស្នើរឲ្យប្រជាពរដ្នកុំធ្វើចំណាក់ស្រុកខុសច្បាប់ក្នុងវិបត្តិ កូវីដ-១៩

អត្ថបទដោយ៖ លោក ធឹម សារ៉ន

អាជ្ញាធរខេត្តកំពង់ចាម បានស្នើរឲ្យប្រជាពរដ្នឫពលករ ដែលមានបំណងចង់ទៅធ្វើការ នៅក្រៅប្រទេស កុំធ្វើចំណាក់ស្រុកខុសច្បាប់ក្នុងវិបត្តិកូវីដ១៩ ។ នេះបើតាមការឲ្យដឹងពីលោក វរសេនីទោ ថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួយដូរមនុស្ស និងការពារ​អនិតិជន នៃស្នងការដ្នាននគរបាលខេត្តកំពង់ចាម។

លោក វរៈសេនីទោ ថុលម៉េង បានលើកឡើងបែបនេះ ក្នុងឱកាសលោកស្រី ចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី២២ ខែកញ្ញាឆ្នាំ២០២០ ក្រោមប្រធានបទ​«ប្រធានបទ៖ប្រសិទ្ធិភាពនៃការទបស្កាត់ការចំណាក់ស្រុកខុសច្បាប់» ។ លោក មានប្រសាន៍ថា ពលករ មកពីក្រៅប្រទេស មួយចំនួន ប្រឈម​នឹងបញ្ហា វិបត្តិសេដ្នកិច្ចខណៈ ពលករខ្មែរទាំងនោះរំពឹងត្រឡប់​​ទៅធ្វើការងារនៅក្រៅប្រទេសវិញ ក្រោយស្ថានភាព ជំងឺ​កូវីដ១៩ វិលទៅរកភាពល្អប្រសើរឡើងវិញ។


ទោះជាយ៉ាងណា លោកវរសេនីទោ ថុល ម៉េង ស្នើរឲ្យប្រជាពរដ្នកុំធ្វើចំណាក់ស្រុកខុសច្បាប់ក្នុងវិបត្តិកូវីដ១៩នេះ។ ប្រជាពរដ្នគួរតែធ្វើចំណាកស្រុកដោយ ឆ្លាតវៃ ឬមានសុវត្ថិ ត្រូវប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ និងពិគ្រោះយោបល់ជាមួយអាជ្ញាធរ ឬសាច់ញាតិ និងអ្នកដែលមានពិសោធន៍មុនការសម្រេចចិត្ត ចំណាក់ស្រុក។
ការធ្វើចំណាកស្រុកស្របច្បាប់ បានន័យថាត្រូវមាន លិខិតឆ្លងដែន ទិដ្ឋាការការងារ ប័ណ្ណអនុញ្ញាតការងារនិងកិច្ចសន្យាការងារ។ ត្រូវមានលេខទំនាក់ទំនងសំខាន់ៗ ដូចជាលេខទូរស័ព្ទស្ថានទូតកម្ពុជា ឬលេខទូរស័ព្ទរបស់អង្គការផ្សេងទៀត ដែលអាចផ្តល់ជំនួយដល់អ្នកនៅពេលអ្នកជួបបញ្ហា។

លោកស្រី ខៀវ សុជាតិ ប្រធានការិយាល័យ អធិការកិច្ច និងវិវាទការងារ នៃមន្ទីរការងារ ក្នុងឱកាសលោកស្រីចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមដែរនោះបានមានប្រសាសន៍ថា យោងតាមកិច្ចសហការជាមួយការិយាល័យគ្រប់គ្រងការស្នាក់នៅនៃស្នងការនគរបាលខេត្តកំពង់ចាម ទួលបាននូវតួលេខ ចំនួនប្រជាពរដ្នទៅធ្វើការងារនៅក្រៅប្រទេសមាន ចំនួន​១៦៣២៨នាក់។


ថ្មីៗនេះមន្ទីរការងារបានរៀបចំផែនការថ្មីមួយគឺផែនការវិនយោគ​៣ឆ្នាំរំកិលមន្ទីរនិងចុះទៅធ្វើសមាហរណកម្ម ដើម្បីចុះទៅជួយដល់មូលដ្នានដែលជាចំណុចសំខាន់ ដែលយើងបានលើកឡើងរួចមកហើយ​នូវផែនការទាំងអស់នេះ។ ផែនការទី១ គឺផ្តល់សេវាប្រឹក្សាយោបល់ដល់បងប្អូនចំណូលស្រុកត្រឡប់មកស្រុកកំណើតវិញ ឬមានបំណងចង់ចំណាកស្រុកទៅវិញអំពីនិតិវិធីទៅធ្វើការងារស្រប់ច្បាប់នៅក្រៅប្រទេស។ ទី២ គឺជួយពលករ ផងដែរនូវពាក្យបណ្តឹងសំណូមពរនានា ដែលពលករគាត់ឬក្រុមគ្រួសារគាត់ ស្នើរសុំ មកមន្ទីរ ដើម្បី ពិភាក្សាដោះស្រាយ ។ និងទី៣គឺជំនួយស្បៀងអាហារ ជួយផ្គត់ផ្គង់ជីវភាពបណ្តោះអសន្នអំឡុងពេលការរីករាលដាលជំងឺកូវី១៩នេះ។

លោកស្រីបានកើនរំឮកបន្ថែម បើប្រជាពលរដ្នសម្រេចចិត្តធ្វើការចំណាក់ស្រុក អ្នកត្រូវឆ្លាតវៃ មានន័យថាចំណាក់ស្រុក ស្រប់ច្បាប់ និងមានព័ត៌មានច្បាស់លាស ចំណាក់ស្រុក ស្របច្បាប់ បង្កើតនសុវត្តិភាព កាត់បន្តយបញ្ហានានា និងអំពើជួញដូរមនុស្ស៕